adverise with khmeread Pizzahead copy

ស្ត្រី​ម្នាក់​តេ​ទៅ​លេខ ៩១១ កុម្ម៉ង់​ភី​ហ្សា​!!! រឿង​កើតឡើង​ចុងក្រោយ នឹង​ធ្វើឱ្យ​ស្ត្រី​គ្រប់រូប​ចងចាំ​ទុក​អស់​មួយជីវិត​

    ​រឿង​អ្វី​ក៏ដោយ​អាច​កើតឡើង​ដោយ​គ្មាន​ការគិត​ទុក​មុន​បានទេ ។ ៩១១ តែងតែ​ទទួល​បានការ​ហៅចូល​ដើម្បីឱ្យ​ខ្លួន​ទៅ​ជួយសង្គ្រោះ​ជាបន្ទាន់​ពេល​មាន​ហេតុការណ៍​ណាមួយ​កើតឡើង ប៉ុន្ដែ​ការ​តេ​ចូល​មួយចំនួន​បែរជា​បន្សល់​ការចង់ចាំ​មិនអាច​បំភ្លេចបាន​ទៅវិញ ជាពិសេស​ដូច​ករណី​ស្ត្រី​ខាងក្រោម​នេះ​។​

​    ​ខាងក្រោម​នេះ​គឺជា​ដំណើរ​សាច់រឿង​ពិត​របស់​ស្ត្រី​ម្នាក់​តេ​ហៅ​ភី​ហ្សា តែ​ចុច​លេខ ៩១១ បន្ទាប់មក​រឿង​ទាំងនេះ​បានកើត​ឡើង​៖
​    ​៩១១ ៖ មានរឿង​បន្ទាន់​កើតឡើង​ទីណា​ដែរ​?
​    ​អ្នក​តេ​ចូល ៖ នៅ​ផ្លូវ ១២៣ ផ្លូវធំ​។​
​    ​៩១១ ៖ អូ​ខេ តើ​មានរឿង​អ្វី​ដែរ​នៅ​ទីនោះ​?
​    ​អ្នក​តេ​ចូល ៖ ខ្ញុំ​ត្រូវការ​កុម្ម៉ង់​ភី​ហ្សា​ដឹក​ជ​ញ្ចូ​ន​ដល់ផ្ទះ​។​
​    ​៩១១ ៖ ឈប់​សិន​អ្នកស្រី​! អ្នកស្រី​កំពុង​តេ​មក​លេខ ៩១១​។​
​    ​អ្នក​តេ​ចូល ៖ ខ្ញុំ​ដឹង​! តើ​អាចដាក់​សាច់ក្រក​ម្ទេស​ពាក់កណ្ដាល ផ្សិត​ពាក់កណ្ដាល និង​ម្រេច​បានទេ​?
​    ​៩១១ ៖ ហឹម​...​ខ្ញុំ​សុំទោស​! អ្នកឯង​ដឹង​អត់ថា អ្នកឯង​តេ​មក ៩១១ ហ្អា​?
​    ​អ្នក​តេ​ចូល ៖ ចា៎ តើ​អ្នកដឹង​អត់ថា​ពេលណា ទើប​ភី​ហ្សា​មកដល់​?
​    ​៩១១ ៖ អូ​ខេ អ្នកស្រី​! តើ​អត់​មាន​បញ្ហា​អី​ទេ​មែន​ទេ​? តើ​អ្នក​មានរឿង​បន្ទាន់​អត់​?
​    ​អ្នក​តេ​ចូល ៖ ចា៎ ខ្ញុំ​មាន​។​
​    ​៩១១ ៖ អ្នកស្រី​មិនអាច​និយាយបាន ដោយនៅ​ទីនោះ​មាន​នរណាម្នាក់​កំពុង​នៅក្នុង​បន្ទប់​ជាមួយ​អ្នកស្រី​មែន​ទេ​?
​    ​អ្នក​តេ​ចូល ៖ អត់​មាន​ផង​។ 
​    ​៩១១ ៖ តើ​អាច​និយាយ​គ្នា​រហូត​ដល់ពេល​ខ្ញុំ​ទៅដល់​កន្លែង​របស់​អ្នកស្រី​បានទេ​?
​    ​អ្នក​តេ​ចូល ៖ ទេ​ដូចជា​មិនបាច់​ទេ​! អរគុណ​!

​    ​ខណៈដែល​ការហៅ​ចូល​នោះបាន​ផ្ដាច់ ប៉ូលិស​ឆែក​មើល​អាស័យដ្ឋាន និង​ឃើញ​នៅ​ម្ដុំ​ផ្លូវ​នោះ​។ ប៉ូលិស​ទៅដល់​ឃើញ​ប្ដី​ប្រពន្ធ​មួយគូ ពេលនោះ​ខាង​ស្រី​ដូច​កំពុង​ត្រូវ​បង្ខំ​ចាប់រំលោភ​ពី​សំណាក់​មិត្ត​ប្រុស​ស្រវឹង​ម្នាក់​។ មន្ត្រីប៉ូលិស​បាន​ចាប់ខ្លួន​បុរស​នោះ បន្ទាប់ពី​នាង​បកស្រាយ​ថា​មិត្ត​ប្រុស​នាង​បាន​វាយ​នាង​មួយរយៈ​មកហើយ​។ ប៉ូលិស​គិតថា​នាង​គឺជា​ស្រី​ឆ្លាត​ដែល​ចេះ​ប្រើល្បិច​នេះ​តេ​ហៅ​ប៉ូលិស​ឱ្យជួយ​។ នេះ​គឺជា​ការចងចាំ​មួយ​មិនអាច​បំភ្លេចបាន​របស់​ប៉ូលិស​៕

adverise with khmeread
ប្រភព៖ Viralnova

មតិយោបល់