adverise with khmeread 1

របៀប​ប្រឆាំង​ការ​ពូន​ផ្តុំ​កូ​ឡេ​ស្តេ​រ៉ុល​នៅក្នុង​សរសៃឈាម​

    ​កូ​ឡេ​ស្តេ​រ៉ុល​ត្រូវបាន​ផលិតឡើង​ដោយ​ឯកឯង​ក្នុង​រាងកាយ ហើយ​វា​មាន​សារៈសំខាន់​ក្នុង​ការផលិត​អ័រម៉ូន​ដូចជា​អ័រម៉ូន Estrogen និង Testosterone និង​ជួយ​ស្រូ​យ​យក​វីតាមីន A, E និង K​។ វា​ក៏​ជា​អ្នកបង្កើត​និង​ថែទាំ​ភ្នាស​កោសិកា​ទាំងអស់​ក្នុង​រាងកាយ​ផងដែរ​។ បញ្ហា​កើតឡើង​នៅពេល​លើស​ជាតិ​កូ​ឡេ​ស្តេ​រ៉ុល​នៅក្នុង​ប្រព័ន្ធ​រាងកាយ​។ វា​នឹង​ពូន​ផ្តុំ​ពេញ​សរសៃឈាម និង​ទប់ស្កាត់​ឈាម​មិនឱ្យ​ហូរ​បានល្អ​ទេ​។ 

​    ​លើស​កូ​ឡេ​ស្តេ​រ៉ុល​អាច​បណ្តាលឱ្យ​កើត​ជំងឺ​ដូចជា ឈឺទ្រូង ជំងឺ​តម្រងនោម​រ៉ាំរ៉ៃ ជំងឺ​លើស​សម្ពាធ​ឈាម និង​គាំងបេះដូង​។ រូបមន្ត​ខាងក្រោម​ជួយ​បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​មករក​សភាព​ធម្មតា​វិញ​ក្នុងពេល​តែ ៤០ ថ្ងៃ​ប៉ុណ្ណោះ នៅពេល​ពិសា​វា​រាល់ថ្ងៃ​។ 

​    ​* គ្រឿងផ្សំ​
​    ​- ក្រូចឆ្មា ៤ គ្រាប់​
​    ​- ខ្ទឹមស ៤ ដុំ (​មិនមែន​កំពឹស​ទេ​)
​    ​- ទឹក ៣ លីត្រ​

​    ​* របៀប​ធ្វើ​
​    ​- បកសំបក​ខ្ទឹមស​ចេញ​។​
​    ​- ស្រុស​ក្រូចឆ្មា​ជាមួយនឹង​ទឹក​ក្ដៅ​កំពុងពុះ​មួយ​ប្រឹប​រួច​ស្រង់​ចេញ​វិញ​ភ្លាម​។​
​    ​- កាត់​ក្រូចឆ្មា​ជា​បំណែក និង​ដាក់​វា​ចូលក្នុង​ម៉ាស៊ីន​ទឹកក្រឡុក​ជាមួយនឹង​ខ្ទឹមស​។​
​    ​- កិន​រហូតដល់​តែ​វា​សព្វ​ល្អ​។​
​    ​- លាយ​ជាមួយនឹង​ទឹក​ដាំ​ឆ្អិន ៣ លីត្រ និង​ទុក​ក្នុង​ទូទឹកកក​រយៈពេល ៣ ថ្ងៃ​ក្នុង​ដប ឬ​ស្រាក​មាន​គម្រប​។​
​    ​- បន្ទាប់ពី ៣ ថ្ងៃ​សម្រិតទឹក​ផឹក ១ ស្លាបព្រា​បាយ ៣ ដង​ក្នុង​មួយថ្ងៃ (​មុន​អាហារ​ទាំងបី​ពេល​)​។​
​    ​- ពិសា​យ៉ាងហោចណាស់ ៤០ ថ្ងៃ​៕

adverise with khmeread
ប្រភព៖ healthyfoodhelp

មតិយោបល់