adverise with khmeread Unnamed %281%29

ប៉ូលិស​ស្រុក​ថ្មគោល​ឃាត់​ជនសង្ស័យ​៣​នាក់​ជាមួយ​ថ្នាំញៀន ១០៣,២៩ ក្រាម​

    ​បាត់ដំបង ៖ លោក​វរសេនីយ៍ត្រី​ផង់ សុភាព​អធិការ​ប៉ូលិស​ស្រុក​ថ្មគោល​បាន​ដឹកនាំ​កម្លាំង​ជំនាញ ស្រុក​និង​កម្លាំង​ប៉ុស្តិ៍​អូរ​តា​គី ចុះបង្ក្រាប​ករណី​រក្សាទុក​ដឹកជញ្ជូន និង​ជួញដូរ​គ្រឿងញៀន ដោយ​ខុសច្បាប់​នៅ​ភូមិ​ពពាលខែ ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ខេត្តបាត់ដំបង​
​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​នាក់​កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃទី​១ កញ្ញា ឆ្នាំ​២០១៦​។​

​    ​ប៉ូលិស​និយាយថា ជនសង្ស័យ ១.​ឈ្មោះ ឈុន សុផល ភេទ​ប្រុស អាយុ​35​ឆ្នាំ នៅ​ភូមិ​ចាប​កាប់ ឃុំ​អន្លង់​រុន​ស្រុក​ថ្មគោល​, ២.​ឈ្មោះ វិ​ន វ​ឌ្ឍ​នា ភេទ​ប្រុស អាយុ​២០​ឆ្នាំ នៅ​ភូមិ​ជ្រៃ ឃុំ​ជ្រៃ ស្រុក​ថ្មគោល ខេត្តបាត់ដំបង និង​៣.​ឈ្មោះ តែ ប៊ុន​លាង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ នៅ​ភូមិ​អូរ​តា​គម សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង​។​

​    ​ប្រតិបត្តិការ​នេះ​ប៉ូលិស​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន ១០៣,២៩​ក្រាម និង​វ​ត្តុ​តាង​មួយចំនួនទៀត​។ បច្ចុប្បន្ន​បាន​សាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​៕​

adverise with khmeread

មតិយោបល់