adverise with khmeread 14138554 1049017665213148 1729494962 n

យោធាម្នាក់ត្រូវខ្មាន់កំភ្លើងបាញ់របួសចំនួន៥គ្រាប់ និង១គ្រាប់ទៀតហើរទៅទម្លុះស្មាអ្នករត់ម៉ូតូឌុប (មានវីដេអូ)

     ភ្នំពេញ ៖ បុរស​ម្នាក់​ចេញពី​ហាង​ផឹកស៊ី យីហោ ពី​រ៉ា​មិ​ត បាន​ជិះ​ម៉ូតូឌុប​ទៅផ្ទះ​វិញ ហើយ​ត្រូវ​ជន​មិន​ស្គាល់​មុខជា​ខ្មាន់​កំ​ភ្លើង បាញ់ប្រហា ចំនួន​៥​គ្រាប់​១​គ្រាប់​ធ្លាយ​ចំ​ស្មា​បុរស​រត់​ឌុប​ដែលជា​អ្នក​ឌុប​គាត់​ត្រឡប់ទៅផ្ទះ ហើយ​ខ្មាន់​ភ្លើង​បានគេច​ខ្លួន​បាត់ស្រមោល​។​

​    ​ប៉ូលិស​និយាយថា ហេតុការណ៍​នេះ កើតឡើង​នៅវេលា​ម៉ោង​១១ និង​៣០​នាទី​យប់​ ថ្ងៃទី ១ កញ្ញា ២០១៦ នៅ​ចំណុច​មុខ​សាលា​អន្តរជាតិ ឃី​ដ​លែ​ន តាម​បណ្តោយ​ផ្លូវ ១៩៦៦ ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

​    ​ប៉ូលិស​បានឱ្យដឹងថា ជនរងគ្រោះ​ទី​១ ត្រូវបាន​គេ​ស្គាល់ឈ្មោះ លី ហុង​សេង ហៅ​តា​ចេក អាយុ​ជាង​៥០​ឆ្នាំ មុខរបរ​យោធា ស្នាក់នៅ​ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ត្រូវ​ចំនួន​៥​គ្រាប់ បៀម​២​គ្រាប់ និង​ទី​២​ជា​អ្នក​ឌុប នឹង​ជា​អ្នករត់ម៉ូតូឌុប​មានឈ្មោះ សា​រ៉េ​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​សន្តិសុខ​ហាង​ពីរ៉ាមីត នឹង​រត់​ម៉ូតូឌុប ស្នាក់នៅ​ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។ មាន​ស្រុកកំណើត​ភូមិ​ព្រែក​តា​យ៉ូន ឃុំ ពងទឹក ស្រុក​រំដួល ខេត្តស្វាយរៀង ត្រូវចំ​មួយគ្រា​ប់​ចំ​ស្មា​ខាងស្តាំ​ដែល​គ្រាប់​ធ្លាយ​ពី តា​ចេក​។​

​    ​ប៉ូលិស​បន្តថា តាម​ប្រភព​ជុំវិញ​កន្លែងកើតហេតុ និង​ក្រុម​អ្នករត់ម៉ូតូឌុប ដែល​ស្គាល់​ជនរងគ្រោះ​បាន​ប្រាប់​ឱ្យដឹងថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​ឈ្មោះ លី ហុង​សេង ហៅ​តា​ចេក បាន​ចេញពី​ហាង​ពី​រ៉ា​មិ​ត ហើយ​គាត់​បាន​តេ​ហៅ​តាក់ស៊ី​ដែលជា​ម៊ូ​យ​ប្រចាំ​របស់គាត់ តែ​តាក់ស៊ី​នោះ​ជាប់រវល់​មិន​បានមក គាត់​ក៏បាន​ជិះ​ម៉ូតូឌុប ដែលជា​សន្តិសុខ​យាម​នៅ​ហាង​ខាងលើ ព្រោះ​នៅ​ម៉ោង​ខាងលើ​ហាង​បាន​បិទ ហើយ​សន្តិសុខ​ក៏​ឆ្លៀតពេល​រត់​ឌុប​។​

​    ​ប៉ូលិស​បន្តទៀតថា បន្ទាប់មក​គាត់​ក៏​ឡើង​ជិះ​ម៉ូតូ​ចេញទៅ លុះ​ទៅដល់​ចំណុច​ផ្លូវ​១៩៦៦ មុខ​សាលា​ឃី​ដ​លែ​ន ក៏មាន​ជនសង្ស័យ​ជា​ខ្មាន់​ភ្លើង​តែ​មិនដឹង ថា​ជនសង្ស័យ​ជិះ​អ្វី និង​មាន​គ្នា​ប៉ុន្មាន​នាក់​នោះទេ ព្រោះ បុរសរងគ្រោះ​មិនអាច​និយាយបាន​ច្រើន​បានត្រឹមតែ​ប្រាប់​ឈ្មោះ​ទីលំនៅ រីឯ អ្នក​ឌុប​គាត់ កំពុង​សង្គ្រោះបន្ទាន់​សន្ល​ប់ ដោយឡែក​នៅ​កន្លែង​កើតហេតុ​សមត្ថកិច្ច​បា​នរក​ឃើញ សំបក​គ្រាប់​៤​គ្រាប់ និង​បំណែក​ក្បាល​គ្រាប់​ជាច្រើន ហើយ​ជនរងគ្រោះ​ឈ្មោះ លី ហុង​សេង ហៅ​តា​ចេក រងរបួស​៥​គ្រាប់​៕​

 

adverise with khmeread

មតិយោបល់