adverise with khmeread 14163681 1108369355916605 1644198065 o

ម៉ូតូស្មាស់វី ពន្លះគ្នាជាមួយគ្នា ហុងដាឌ្រីម របួសធ្ងន់២នាក់ ស្រាលម្នាក់(មានវីដេអូ)

​    ​ភ្នំពេញ ៖ ម៉ូតូ​ស្មាស់​វី​មួយគ្រឿង ជិះ​ដោយ​បុរស​ម្នាក់​ក្នុង​ល្បឿន​លឿន​ជ្រុង​ទៅបុក​ម៉ូតូ​សង់​សេ​១២៥ បម្រុង​ឆ្លងផ្លូវ បណ្តាលឱ្យ​រងរបួស​ធ្ងន់​២​នាក់ និង​ស្រាល​ម្នាក់​។​

​    ​ហេតុការណ៍​នេះ កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់ ថ្ងៃទី​១ កញ្ញា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​កងកម្លាំង​វិស្វកម្ម​អគ្គបញ្ជាការ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចៅ​ម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​    ​តាម​ប្រភពពី​កន្លែងកើតហេតុ បានឱ្យដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ​ម៉ាក​ស្មាស់​វី ពណ៌​ខ្មៅ​មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 1DG-0646 ជិះ​ដោយ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​រេ​ពេញ​ផ្លូវ រីឯ​ម៉ូតូ​រងគ្រោះ​ម៉ាក ហុងដា​ឌ្រី​ម សង់​សេ​១២៥ ពណ៌​ខៀវ ស៊េរី​០៣ ពាក់​ស្លាក​លេខ​1H-2788 ជិះ​ដោយ​បុរស​ឌុប​បុរស​ម្នាក់ទៀត ពីក្រោយ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​។ 

​    ​ខណៈ​មកដល់​ចំណុចកើតហេតុ​ម៉ូតូ​សង់​សេ​១២៥​បាន បត់​ឆ្លងផ្លូវ​មក​ខាងឆ្វេង​ដៃ បាន​ពាក់​កណ្តាលផ្លូវ​ក៏​ស្រាប់តែ​ម៉ូតូ​បង្ក ស្មាស់​វី ជ្រុល​មក​បុក​ម៉ូតូ​សង់​សេ​១២៥​ចំ​ពេញទំហឹង បណ្តាលឱ្យ​អ្នកបើក​ម៉ូតូ​ទាំង​២​គ្រឿង​រងរបួស​ធ្ងន់  រីឯ​បុរស​ជិះ​ម៉ូតូ​សង់​ខាងក្រោយ​រងរបួស​ស្រាល ម៉ូតូ​ទាំង​២​គ្រឿង​រង​ការ​ខូ​ត​ខាត​យ៉ាងដំណំ​។​

​    ​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ទាំង​២​ដែល​របួសធ្ងន់ ត្រូវបាន​ប្រជាពលរដ្ឋ ហៅ​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១, កងពល​៧០ ដឹក​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទី​ពេទ្យ​ព្រះកុសុមៈ ដោយឡែក​ម៉ូតូ​ទាំង​គ្រឿង ត្រូវបាន​សមត្ថកិច្ច​វា​ស់វែង​យកទៅ​រក្សាទុក​នៅ​ផ្នែក​ចរាចរណ៍​ខណ្ឌ ដើម្បី​រងចាំ​ការដោះស្រាយ​៕​

 

adverise with khmeread

មតិយោបល់