adverise with khmeread Untitled 1

ម្ចាស់ Facebook ស្ទើរ​ក្អួត​ឈាម​ពេល​ផ្កាយរណប​អ៊ី​ន​ធឺ​ណេ​ត​តម្លៃ ២០០ លាន​ត្រូវ​ឆេះ​ជាមួយ​យាន​រ៉ុក្កែត SpaceX Falcon 9

    ​យោងតាម​វេ​ប​សាយ DailyMail បានឱ្យដឹងថា កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ យាន​រ៉ុក្កែត SpaceX Falcon 9 បាន​ផ្ទុះ​ឆេះ​នៅ​កន្លែង​បាញ់​បង្ហោះ Cape Canaveral អំឡុងពេល​ត្រួតពិនិត្យ​មុន​ការចាប់ផ្តើម​បាញ់​បង្ហោះ​។ 

​    ​ការផ្ទុះ ដែល​អង្រួន​អគារ និង​បង្អួច​រាប់គីឡូម៉ែត្រ​ពី​ទីតាំង​បង្ហោះ​នេះ បានកើត​ឡើង​នៅ​ម៉ោង ៩ ព្រឹក និង​បំផ្លាញ​ផ្កាយរណប Amos-6 តម្លៃ ២០០ លាន​ដុល្លារ​របស់​ក្រុមហ៊ុន Facebook ដែល​គ្រោង​បង្ហោះ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី ៣ កញ្ញា ដែល​ភ្ជាប់​ជាមួយនឹង​យ៉ាន​រ៉ុក្កែត​នេះ​។ 

​    ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន SpaceX មហាសេដ្ឋី Elon Musk និយាយថា មូលហេតុ​នៃ​ការផ្ទុះ​ដ៏​ធំ ដែល​មិន​បង្ក​របួស​នេះ នៅ​មិនទាន់​ដឹង​ទេ ខណៈ​ឧបទ្ទវ​ហេតុនេះ​បាន​នាំឱ្យមាន​មន្ទិល​អំពី​អនាគត​នៃ​កម្មវិធី​ម៉ៅការ​បន្ត​ក្នុង​ផលិត​យាន​រ៉ុក្កែត "​ច្នៃ​ប្រើ​ឡើងវិញ​" របស់លោក សម្រាប់​ផ្គត់ផ្គង់​ដល់​អង្គការ​ណា​សា​។ 

​    ​ផ្កាយរណប​នេះ​អាច​ចែកចាយ​អ៊ី​ន​ធឺ​ណេ​ត​ឥតគិតថ្លៃ​ដល់​ប្រទេស​ជាង ១៤ ក្នុង​ទ្វីបអាហ្វ្រិក​ដើម្បី​បម្រើ​ទៅដល់​តំបន់​សម្បូរ​មនុស្ស​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។ 

​    ​ស្ថាបនិក Facebook លោក Mark Zuckerberg ដែល​បញ្ជាក់ថា​ផ្កាយរណប​របស់​ក្រុមហ៊ុន​ត្រូវ​បំផ្លាញ​ក្នុងការ​ផ្ទុះ​ដ៏​ធំ​នេះ បាន​ហៅ​វា​ថា "​គួរឱ្យ​ខកចិត្ត​ជាខ្លាំង​" ខណៈដែល​លោក​បច្ចុប្បន្ននេះ​កំពុង​ដើរ​ទស្សនកិច្ច​បណ្តា​ប្រទេស​ជាច្រើន​នៅ​ទ្វីបអាហ្វ្រិក ហើយ​ទំនងជា​នឹង​ថ្លែង​អំពី​ការបាញ់​បង្ហោះ​ផ្កាយរណប​នៅ​ប្រទេស​ទាំងនោះ ប្រសិនបើ​វា​បង្ហោះ​ជោគជ័យ​។ 

​    ​ការផ្ទុះ​នេះ​បង្ក​ផលវិបាក​ធ្ងន់ធ្ងរ​ដល់​ក្រុមហ៊ុន SpaceX ដែល​កំពុង​ប្រវេប្រវា​ក្នុងការ​ចាប់ផ្តើម​បញ្ជូន​ផ្កាយរណប បន្ទាប់ពី​ឧបទ្ទវហេតុ​បាញ់​បង្ហោះ​កាលពី​ឆ្នាំមុន​។ វា​ក៏​ជា​គុណ​វិ​ប​ត្ត​ចំពោះ​អង្គការ​ណា​សា ដែល​ពឹង​ផ្អែកលើ​ក្រុមហ៊ុន​ឯកជន​នេះ​ដើម្បី​រក្សា​ការផ្គត់ផ្គង់​ជូន​ស្ថានីយ​អវកាស​អន្តរជាតិ និង ការដឹកជញ្ជូន​អ្នក​អវកាស​៕ 

 

adverise with khmeread
ប្រភព៖ Daily Mail

អ្នកនឹងចូលចិត្ត

មតិយោបល់