adverise with khmeread 14164079 1049017801879801 1573395706 o

ជិះ​ម៉ូតូ​ឆក់​កាមេរ៉ាតម្លៃ​ជាង​មួយ​ពាន់​ដុល្លារ​ពី​ក្នុង​រថយន្ត​ត្រូវ​ម្ចាស់​ដេញតាម​បុក​ផ្តួល​ចាប់បាន​វាយ​ទ្រោម​ខ្លួន​(​មាន​វីដេអូ​)

    ​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​ទៅ​ឆក់​កាមេរ៉ា​ទ្រូ​ន​ ដែល​គេ​ទុក​ក្នុង​រថយន្ត ត្រូវបាន​ម្ចាស់​ឃើញ​ទាន់ បើក​ដេញតាម​បុក​ផ្តួល និង​ចាប់បាន​វាយ​ឡើង​ទ្រោម​ខ្លួន បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ១២​រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​លេខ​១៣៦ កែង​ផ្លូវ​លេខ​៥១ ស្ថិតក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ​។​

​    ​ជនសង្ស័យ​មានឈ្មោះ កែវ បូ​រ៉ុង អាយុ​២២​ឆ្នាំ មុខរបរ​ជាជាង​សំណង់ ស្នាក់នៅ​ផ្ទះជួល​ក្បែរ​វ​វត្ត​នាគ​វ័ន ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក ម៉ូតូ​ដែល​ជិះ​ធ្វើ​សកម្មភាព​ម៉ាក​ស៊ុយ​ស៊ុ​គី​និ​ច ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1FQ.8213 ចំណែក​ជនរងគ្រោះ​ឈ្មោះ ឡាយ​អ៊ិន ភេទ​ប្រុស អាយុ​ប្រហែល​៤០​ឆ្នាំ មុខរបរ​ជាជាង​ថតរូប និង​វីដេអូ ជិះ​រថយន្ត​មួយគ្រឿង​ម៉ាក Matiz ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 2I-4140 រីឯ​កាមេរ៉ា​ដែល​ចោរឆក់​បានជា​ប្រភេទ​កាមេរ៉ា​ទ្រូ​ន (​កាមេរ៉ា​ដែល​គេ​បញ្ជា​ឱ្យ​ហោះ​សំរាប់​ថត​ពីលើ​អាកាស​) ដែលមាន​តំលៃ​១៣៩០​ដុល្លារ តែ​ត្រូវ​ម្ចាស់​តាម​ទាន់​យកមក​វិញ​។​

​    ​តាម​សំដី​របស់​ជនរងគ្រោះ​បានឱ្យដឹងថា នៅវេលា​កើតហេតុ​ខាងលើ​រូបគាត់​ទើបតែ​ត្រឡប់​មកពី​ថត​វីដេអូ​អោយ​សណ្ឋាគារ សុខា​ភ្នំពេញ ហើយ​បើករថយន្ត​បម្រុង​ទៅ​ញ៉ាំ​បាយ​ពេលយប់​នៅ​ម្តុំ​ផ្សារកណ្តាល ដោយ​បើករថយន្ត​តាម​បណ្តោយ​ផ្លូវ​លេខ​១៣០ ក្នុងទិសដៅ​ពី​លិចទៅ​កើត​។ 
​    ​លុះ​ពេលដែល​ជិះ​មកដល់​ភ្លើងស្តុប​ផ្លូវ​១៣០ កែង​ផ្លូវ​នរោត្តម  រូបគាត់​បាន​បន្ថយល្បឿន​មើល​ឆ្វេង​ស្តាំ​ព្រោះ​ជា​ផ្លូវបំបែក ស្រាប់តែ​ជនសង្ស័យ​ជិះ​ម៉ូតូ​មកពី​ក្រោយ​អែប​ទៅខាង​ស្តាំ​ដៃ​គាត់ និង​បាន​លូក​យក​កាមេរ៉ា​ទ្រូ​ន​ពី​ក្នុង​រថយន្ត​គាត់ ហើយ​បាន​ជិះ​បត់​ស្តាំ​តាមផ្លូវ​នរោត្តម​ដើម្បី​គេចខ្លួន​។ ភ្លាមៗ​នោះ​រូបគាត់ បាន​បើករថយន្ត​ដេញតាម​ពីក្រោយ រហូតដល់​ផ្លូវ​លេខ​១៣៦ កែង​ផ្លូវ​លេខ​៥១ ទើប​តាម​ទាន់ និង​បើក​បុក​ឱ្យ​ម៉ូតូ​ដួល ចាប់បាន​ជនសង្ស័យ​ភ្លាមៗ នឹង​វាយ​ឡើង​ទ្រោម​ខ្លួន​។ 

​    ​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច បាន​មកដល់នឹង​បាន​នាំខ្លួន​ជនសង្ស័យ​មក​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​ផ្សារ​ថ្មី​ទី​៣ ព្រមទាំង​ឱ្យ​ជនរងគ្រោះ​មក​ដាក់​ពាក្យបណ្តឹង ដើម្បី​ដាក់បន្ទុក​លើ​ជនសង្ស័យ​។​

     ​ចំណែក​ជនសង្ស័យ​ក្រោយពី​សួរនាំ​រួចហើយ​សមត្ថកិច្ច បា​នប​ញ្ចូ​ន​បន្តទៅ​អធិការដ្ឋាន​ខណ្ឌដូនពេញ ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​ច្បាប់​៕​

 

adverise with khmeread

មតិយោបល់