adverise with khmeread Unnamed %282%29

ទិញថ្នាំញៀនពីមុខពេទ្យលោកសង្ឃទៅលក់នៅអង្គស្នួលជាប់ខ្នោះប៉ូលិស

​    ​កណ្តាល ៖ បុរស​ម្នាក់​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ពាក់ព័ន្ធ​ករណី ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នា​ថ្ងៃទី​០១ កញ្ញា ឆ្នាំ​២០១៦ វេលា​ម៉ោង​១០ និង​៣០​នាទី នៅ​ចំណុច​ផ្លូវលំ​ភូមិ​ស្វាយជ្រុំ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

​    ​ប៉ូលិស​និយាយថា ជនល្មើស​ឈ្មោះ ហែ​ន សុផាត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់នៅ​ភូមិ​ភ្លើង​ឆេះ​រទេះ សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​    ​វត្ថុតាង​ចាប់យក​រួមមាន​៖ ១- ថ្នាំ​ម្សៅ​ពណ៌​សរ​ថ្លា​សង្ស័យថា​សារធាតុ​ញៀន ០៣​កញ្ចប់​តូច​, ២- កូន​កន្ត្រៃ​០១ និង​៣- ទូរស័ព្ទដៃ​ម៉ាក​អ៊ិន​ចុច​ពិល​ចំនួន​០១​គ្រឿង​។​

​    ​ប៉ូលិស​បន្តថា នៅវេលា​ម៉ោង​ខាងលើ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​បែក​ចាន​សហការ​ជាមួយ​ផ្នែក​ជំនាញ បានទទួល​ព័ត៌មាន​ពី​កម្លាំង​ផ្ដល់​មូលដ្ឋាន​ថា មានមុខ​សញ្ញា​កំពុងតែ​ជួញដូរ​ថ្នាំញៀន​នៅ​ចំណុច​ខាងលើ ទើប​កម្លាំង​ប៉ូលិស​ចុះទៅ​ធ្វើការ​ឃាត់ខ្លួន​មុខសញ្ញា​បាន​ម្នាក់ និង​វត្ថុ តាង​ខាងលើ​។​

​    ​តាម​ចម្លើយសារភាព​របស់​ជ​ន​ល្មើស ឆ្លើយថា​ចំពោះ​ថ្នាំញៀន​ទិញ​មកពី​ម្តុំ​ពេទ្យ​លោកសង្ឃ​។ បច្ចុប្បន្ន​ជនល្មើស ត្រូវបាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក ដើម្បី​បន្ត​នីតិវិធី​ច្បាប់​៕

adverise with khmeread

មតិយោបល់