adverise with khmeread Se7en

Se7en គ្រោងបង្ហាញមុខជាថ្មី បន្ទាប់ពីបាត់មុខជាង៤ឆ្នាំ

          កាលពីថ្ងៃទី​១​ខែកញ្ញា​ ទីភ្នាក់ងារ Eleven9 របស់​តារាចម្រៀង​ Se7en បាន​អះអាងថា “បច្ចុប្បន្នក្រុម Se7en កំពុង​ធ្វើ​ការងារ​ផលិត​អាល់ប៊ុម​ថ្មីមួយ ជាមួយ​នឹង​​គោល​បំណង​ត្រឡប់​មក​បង្ហាញខ្លួន​ជា​ថ្មី​នៅ​ខែតុលា​ខាងមុខ​នេះ”។

          វានឹងក្លាយជា​ការ​វិលត្រឡប់​លើក​ដំបូង​របស់​គាត់​ចាប់តាំងពី​តារាចម្រៀង​រូប​នេះ​ចេញផ្សាយ​អាល់ប៊ុម​ខ្នាតតូច​ “When I Can`t Sing” កាលពីខែកុម្ភៈ​ឆ្នាំ​២០​១២​ មុនពេល​ចូលបំពេញកាតព្វកិច្ច​យោធា​នៅឆ្នាំ​២០១៣។

          ទីភ្នាក់ងាររបស់ Se7en លើកឡើង​ថា មិនទាន់មាន​ការ​កំណត់ច្បាស់​លាស់​ថា តើ​តារាចម្រៀង​រូបនេះ​នឹងត្រឡប់​មក​វិញជាមួយ​នឹង​អាល់ប៊ុ​ម​ខ្នាត​តូច​ឬអាល់ប៊ុមពេញលេញ​នោះទេ ហើយ​ថា បច្ចុប្បន្ន​​ Se7en កំពុង​ធ្វើ​កា​រងារ​លើ​ការ​បញ្ចូ​ល​បទ​ចម្រៀង​ ហើយ​មាន​បទចម្រៀងជាច្រើន​ដែល​ត្រូវ​​ជ្រើស​រើស​។

          ថ្មីៗនេះ Se7en បាន​ថ្លែង​អំណរគុណ​ចំពោះអ្នក​គាំ​ទ្រ​នៅ​ពេ​ល​លោក​ជួប​ពេល​វេលា​ដ៏លំបាកច្រើន​ឆ្នាំ​មក​នេះ ហើយ​បាន​ចេញផ្សាយ​បទ “I`m Good” កាល​ពីខែ​កក្កដា​ឆ្នាំ​នេះ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់