adverise with khmeread Bigbang

BIGBANG លុបចោលកម្មវិធីជួបអ្នកគាំទ្រដោយសារអាណាព្យាបាលត្អូញត្អែរ

          យោងតាមប្រភព​មួយ​នៅ​តៃវ៉ាន់បានឲ្យ​ដឹងថា​ កម្មវិធីជួប​ជា​មួយ​អ្នក​គាំទ្រ​របស់​ក្រុម​ចម្រៀង​ BIGBANG ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​១០​ខែ​កញ្ញា​នោះ នឹង​ត្រូវ​លុបចោល​វិញ។ ​ក្រុមចម្រៀងនេះ គ្រោងរៀបចំ​​កម្មវិធីជួប​ជាមួយ​អ្នក​គាំទ្រ​ចំនួន​ពីរលើ​ក​ គឺលើក​ទី​១​នៅ​ម៉ោង​២រសៀល និង​លើក​ទី​២​នៅ​ម៉ោង​៧​ល្ងាច​នៅ​ថ្ងៃ​តែ​មួយ។ ប័ណ្ណប្រកាស​ព័ត៌​មាន​​ត្រូវ​បាន​គេចែកចាយ​រួច​ហើយដែរ។

          ដោយ​សារតែ​ពិធីបុណ្យរដូវ​រំហើយ​ Mid-Autumn Festival នឹងចូលមក​ដល់ សិស្ស​វិទ្យាល័យនិង​អនុវិទ្យាល័យ​ត្រូវ​សិក្សាអំពី​របៀប​ផាត់មុខ​នៅ​ថ្ងៃទី​១០​ខែ​កញ្ញា​​។ ដោយសារតែសិស្ស​ប្រហែល​ជា​គេចមិនចូល​រៀន​ឬចាកចេញ​មុន​ម៉ោង​ ដើម្បីបានចូល​រួម​កម្មវិធី​ជួប​អ្នក​គាំទ្រ​នៅម៉ោង​២​រសៀល​ ដូច្នេះ​អាណាព្យាបាល​របស់​សិស្ស​បាន​លើក​គ្នា​មកជួប​ជាមួយ​ក្រុម​ហ៊ុនរៀបចំកម្មវិធី​ដោយ​ភ្ជាប់មក​ជា​មួយនូវ​កា​រ​ត្អូញត្អែរ​របស់ពួកគេ។ ដូច្នេះ​ក្រុមហ៊ុន IMEtw ប្រកាស​លុបចោក​កម្ម​វិធីជួប​ជាមួយ​អ្នក​គាំទ្រនៅម៉ោង ២រសៀល។

          ក្រុម​ចម្រៀង BIGBANG គ្រោងសម្តែង​នៅ​តៃវ៉ាន់​ចាប់ពី​ថ្ងៃទី​៩​ដល់ថ្ងៃទី​១១​ខែ​កញ្ញា។ ក្រុម​ចម្រៀង T.O.P មិនអាចចូល​រួម​បាន​ទេ​ ដោយ​សារតែ​ជាប់​កាលវិភាគផ្សេងទៀត៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់