adverise with khmeread 14215600 1108419735911567 1201286403 o

បុរសម្នាក់ធ្វើអត្តឃាតទុកសម្ដីចុងក្រោយឱ្យប្រពន្ធ "ទុកកូនឱ្យនៅទីនេះហើយប្រយ័ត្នមិនទាន់ដង្ហើមអញ"(មានវីដេអូ)

​    ​កណ្ដាល ៖ មាន​ករណី​ធ្វើអត្តឃាត (​ចងក​) កើតហេតុ​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១៦ នៅវេលា​ម៉ោង​១៩ និង​២០​នាទី ក្នុង​ចំនុច​ភូមិ​ព្រែក​អំពិល ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​

​    ​ប៉ូលិស​និយាយថា ជនរងគ្រោះ ឈ្មោះ ម៉ុ​ន ប៊ុនធឿន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ កសិករ មាន​ទីលំនៅ​ភូមិ​ឃុំ កើតហេតុ (​ស្លាប់​) ប្រពន្ធ​ឈ្មោះ ម៉ូត ស៊ី​ណេ​ត អាយុ​៣៤​ឆ្នាំ មានកូន​៣​នាក់ ប្រុស​២​នាក់​។​

​    ​ប៉ូលិស​បន្តថា ពេលកន្លងមក​ជនរ​ង​គ្រោះ​ធ្លាប់​លេបថ្នាំ​សម្លាប់ខ្លួន​២​ដង​មកហើយ តែ​ត្រូវបាន​បងប្អូន​សង្គ្រោះ​ទាន់​។ នៅ​មុនពេល​កើតហេតុជនរងគ្រោះ មាន​សភាព​ស្រវឹងស្រា ហើយ​ទាស់​ពាក្យសំដី​ជាមួយ​ព្រ​ន្ធ ដោយ​ប្រច័ណ្ឌ​ប្រពន្ធ​ថា​មាន​ប្រុស ​ព្រមទាំង​បោះសំដី​ថា "​ទុក​កូន​ឱ្យនៅ​ទីនេះ​ហើយ​ប្រយ័ត្ន​មិនទាន់​ដង្ហើម​អញ​" តែ​ប្រពន្ធ​មិន​តបត​ទេ បាន នាំ​កូន​ទាំងបី​នាក់​ជិះ​ម៉ូតូ​ចេញពីផ្ទះ​ទៅ​មើលប្អូនថ្លៃ​ឆ្លងទន្លេ​នៅ​មណ្ឌល​សុខ​ភា​ព្រែក​អំពិល​។​

​    ​លុះ​មកដល់​ម៉ោង​២០​ថ្ងៃ​ដដែល ពេល​ត្រឡប់មកផ្ទះ​វិញ ឃើញ​ប្តី​ចងក​សម្លាប់ខ្លួន ដោយ​យក​ខ្សែ​គោ​ពណ៌​ខ្មៅ​ចងក​ផ្ជា​ប់​ទៅ និង​បែក​ស្វាយ​នៅមុខ​ផ្ទះ​ហើយ​បាន​ស្រែក​ឆោឡោ​ឱ្យ​អ្នកជិតខាង​ជួយ​។​

​    ​ក្រោយមក​ផ្នែក​ជំនាញ បាន​ចុះ​ពិនិត្យ​យ៉ាង​ម៉ត​ចត់​ពុំមាន​ស្លាកស្នាម​អ្វី​កត់សំគាល់​ឡើយ​។ ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយ​ធ្វើអត្តឃាត​ចងកសម្លាប់ខ្លួន​ពិ​ប្រាកដ​មែន​៕​

 

adverise with khmeread

មតិយោបល់