adverise with khmeread 1

Diego Costa បាញ់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អេ​ស្ប៉ា​ញ​យ៉ាង​ចាស់ដៃ​ក្រោយ​ជួយ​អេ​ស្ប៉ា​ញ​ឈ្នះ​បែលហ្ស៊ិក ២-០ យប់មិញ​

    ​Diego Costa ជឿថា គាត់​ត្រូវបាន​មើលងាយ​នៅ​ប្រទេស​អេ​ស្ប៉ា​ញ​ព្រោះ​គាត់​មិនមែន​ជន​ជាដើម និង​ដោយសារ​គាត់​មិន​លេង​ឱ្យ Real Madrid ឬក៏ Barcelona​។​

​    ​ខ្សែប្រយុទ្ធ Chelsea រូបនេះ មាន​ទីកន្លែង​កំណើត​នៅឯ​ប្រទេស​ប្រេ​ស៊ី​ល ប៉ុន្តែ​បានជ្រើសរើស​លេង​ឱ្យ​ប្រទេស​អេ​ស្ប៉ា​ញ​ក្នុង​ឆ្នាំ ២០១៣​។​

​    ​រូបគេ​បាន​បាញ់​ក្រុម​អ្នកសារព័ត៌មាន​ក្រោយ​អេ​ស្ប៉ា​ញ​យកឈ្នះ​ជម្រើសជាតិ​បែ​ល​ហ្សិ​ក ២-០ កាលពី​ម្សិលមិញ​ថា "​អ្នកឯង អ្នកកាសែត គួរតែ​វាត​ម្លៃ​ទម្រង់​លេង​របស់ខ្ញុំ​នៅក្នុង​ការប្រកួត​មិត្តភាព​នេះ ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​លេង​បានល្អ​។ ប្រសិនបើ​ខ្ញុំ​លេង​ឱ្យ Real Madrid ឬ Barca អ្នក​ប្រហែលជា​និយាយថា ខ្ញុំ​ពិតជា​លេង​បានល្អ ប៉ុន្តែ​ខណៈ​ខ្ញុំ​មិនមែនជា​ជនជាតិ​អេ​ស្ប៉ា​ញ​ពិតប្រាកដ មនុស្ស​ទាំងឡាយ​តែង​រិះគន់​ខ្ញុំ​តាម​វិធី​ដ៏​ពិសេស​របស់​ពួកគេ​"​។​

​    ​Costa បាន​បន្តថា "​ខ្ញុំ​នឹងមិន​ផ្លាស់ប្តូរ​ឡើយ បើទោះជា​ខ្ញុំ​ត្រូវគេ​រិះគន់​។ ជាការ​ពិត​ដែលថា​ខ្ញុំ​ជួនកាល​ខុស ប៉ុន្តែ​ខ្ញុំ​មិន​ត្រូវការ​នរណាម្នាក់​ប្រាប់​ខ្ញុំ​ទេ​។ ខ្ញុំ​អាច​វាយតម្លៃ​ខ្លួនឯងបាន​។ មិត្ត​រួម​ក្រុម​ខ្ញុំ​ទុកចិត្ត​ខ្ញុំ​"៕

ប្រភព៖ DailyMail

adverise with khmeread

មតិយោបល់