37cc7c5f00000578 0 image a 3 1472747810338

និស្សិត​អាមេរិក​ដែល​ប្រកាស​ស្លាប់​នៅ​ចិន​ក្នុង​ឆ្នាំ​២០០៤ តាមពិត​នៅរស់​មានកូន​ពីរ និង​ជា​គ្រូបង្រៀន​របស់​គីម ជុង​អ៊ុន​

    ​និស្សិត​អាមេរិក​ម្នាក់ ដែល​ប្រកាសថា​ស្លាប់​នៅ​ប្រទេស​ចិន​ក្នុង​ឆ្នាំ ២០០៤ ត្រូវបាន​គេ​រាយការណ៍​ថា​នៅរស់ និង​កំពុង​រស់នៅ​ក្នុងប្រទេស​កូរ៉េខាងជើង បន្ទាប់ពី​ចាប់ជំរិត​ឱ្យទៅ​បម្រើ​ធ្វើជា​គ្រូ​របស់​គីម​ជុង​អ៊ុន​។​

​    ​លោក David Sneddon ជា​និស្សិត​សាកលវិទ្យាល័យ Brigham Young University បាន​បាត់​ខ្លួន​ក្នុង​ខេត្ត​Yunnan ប្រទេស​ចិន​នៅ​អាយុ ២៤ ឆ្នាំ នេះ​បើតាម​អ្វីដែល​ប៉ូលិស​ចិន​បាន​និយាយ​ពេល​មាន​ឧ​ប្បទ​វ​ហេតុ​ឡើង​នៅ​ភ្នំ​មួយ​នៅ​ទីនោះ​។​

​    ​ប៉ុន្ដែ​ការពិត បើ​យោងតាម​លោក Choi Sung-yong ប្រធាន​សហភាព​គ្រួសារ​របស់​ជន​ដែល​គេ​ចាប់ពង្រត់​របស់​កូរ៉េខាងត្បូង (South Korea's Abductees' Family Union) បានឱ្យដឹងថា​គាត់​ត្រូវបាន​ចាប់ជំរិត​ធ្វើជា​គ្រូបង្រៀន​ភាសា​អង់គ្លេស​ម្នាក់​ដល់​ទាយាទ​ស្នង​តំណែង​របស់​កូរ៉េខាងជើង​។ នេះ​បើ​យោងតាម Yahoo News Japan រាយការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១ កញ្ញា​។​

​    ​លោក Choi បាន​និយាយថា លោក Sneddon ឥឡូវ​កំពុង​រស់នៅក្នុង​ក្រុង​ព្យុ​យ៉ាង ប្រទេស​កូរ៉េខាងជើង ជា​កន្លែង​ដែល​គាត់​បង្រៀន​ភាសា​អង់គ្លេស​ដល់​ក្មេងៗ និង​មាន​ប្រពន្ធ​ម្នាក់ និង​កូន​ពីរ​នាក់​៕

ប្រភព៖ Daily Mail

មតិយោបល់