adverise with khmeread 1

ទំនងជាស្រវឹងស្រាដកកាំភ្លើងខ្លីបាញ់២គ្រាប់តាមដងផ្លូវលេង

    ភ្នំពេញ ៖ បុរស​ម្នាក់​ទំនងជា​ស្រវឹងស្រា​ជោកជាំ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​មក​ឈប់ ហើយ​បាន​ដក​កាំភ្លើងខ្លី បាញ់​ភ្ជុ​ច​លើផ្លូវ​២​គ្រាប់​នៅតាម​ផ្លូវ​សាធារណៈ​យ៉ាង​អនាធិបតេយ្យ​ដោយ​មិនដឹង​មូលហេតុ ហើយក៏​ជិះ​ម៉ូតូ​ចេញទៅ​បាត់ មិន​រំខាន​ដល់​សមត្ថកិច្ច​ឡើយ ។​
    ហេតុការណ៍​នេះ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​លេខ​១៥០ កែង​ផ្លូវ​លេខ​២២១ ស្ថិតក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌទួលគោក ។​
   ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​បុរស​ម្នាក់ ស្លៀកពាក់​ស៊ី​វី​ល​ទំនងជា​ស្រវឹងស្រា​ជោកជាំ បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ សេរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ បាន​ជិះ​មក​ឈប់​ហើយ​ក៏បាន​ដក​កាំភ្លើងខ្លី​ចេញពី​ចង្កេះ​បាញ់​ភ្ជុ​ច​លើផ្លូវ​២​គ្រាប់​បង្កឱ្យមាន ការភ្ញាក់ផ្អើល​ប្រជាពលរដ្ឋ​នៅក្បែរនោះ ហើយ​បុរស​ម្នាក់​នោះបាន​ជិះ​ម៉ូតូ​ចេញទៅ​បាត់​តែម្តង ។​
    ក្រោយ​កើតហេតុ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មកដល់​កន្លែងកើតហេតុ ប៉ុន្តែ​បានត្រឹមតែ​មក​រើស​សំបក​គ្រាប់កាំភ្លើង​១​គ្រាប់​ដែល​ជ្រុះ​នៅសល់​ប៉ុណ្ណោះ ។​
    នៅក្នុង​ហេតុការណ៍​បាញ់បោះ​សេរី​២​គ្រាប់​យ៉ាង​អនាធិបតេយ្យ​នៅតាម​ដងផ្លូវ​ខាងលើនេះ គឺ​មិនមាន​នរណាម្នាក់​បានដឹង​ថា បណ្តាលមកពី​មូលហេតុ​អ្វី​នោះទេ ដោយ​គ្រាន់តែ​សង្ស័យថា​ទំនងជា​ស្រវឹងស្រា​ទើប​បាញ់​២​គ្រាប់​ស្តារ​កាឡុង​លេង ៕​

adverise with khmeread

មតិយោបល់