adverise with khmeread 1

​កិច្ចប្រជុំ​គ្រូបង្វឹក​អឺរ៉ុប​ពិចារណា​លុប​ការប្រកួត Extra Time តែ​ស៊ុត​ប៉េ​ណា​ល់​ទី​កាត់សេចក្តី​យកតែ​ម្តង​

​    ​នៅក្នុង​កិច្ចប្រជុំ​គ្រូបង្វឹក​អឺរ៉ុប​ប្រចាំឆ្នាំ​មួយ​កាលពី​ថ្ងៃ​ពុធ គ្រូបង្វឹក​កំពូល​នៅ​តំបន់​អឺរ៉ុប​បាន​ពិចារណា​យ៉ាង​ហ្មត់ចត់​អំពី​គំនិត​លុបបំបាត់​ម៉ោង​បន្ថែម ១៥ នាទី​ពីរដង​បន្ទាប់ពី​ការប្រកួត ៩០ នាទី​បញ្ចប់​ត្រឹម​ស្មើ និង​ឈាន​ចូលទៅ​វគ្គ​ប៉េ​ណា​ល់​ទី​តែម្តង​។​

​    ​អតីត​គ្រូបង្វឹក Man Utd លោក Alex Ferguson ដែលជា​ឯកអគ្គរដ្ឋទូត​គ្រូបង្វឹក UEFA បាន​និយាយថា "​ខ្ញុំ​មិន​គិតថា យើង​ចង់ឃើញ​កីឡាករ​នឿយហត់​ក្នុង​ម៉ោង​បន្ថែម​នោះទេ ហើយ​នៅពេលដែល​កញ្ចែ​បញ្ចប់​ម៉ោង ៩០ នាទី ខ្ញុំ​តែងតែមាន​អារម្មណ៍​ថា ការប្រកួត​នេះ​ច្បាស់​ជា​ទាត់​បាល់​ប៉េ​ណាស់​ទី​ជាមិនខាន​។​

​    ​គាត់​បាន​បន្តថា "​អ្នក​បានឃើញ​ការប្រកួត Champions League វគ្គ​ផ្តាច់ព្រ័ត្រ​ចុងក្រោយ ពួក​កីឡាករ​លេង​អែអង់​ចុះឡើង ព្រោះ​ដឹងថា​ចៀស​មិន​ផុតពី​ប៉េ​ណា​ល់​ទេ​ទេ ដូច្នេះ​សំណួរ​ត្រូវ​សួរ​គឺ​តើ​ធ្វើ​ដូចម្តេច​ដើម្បី​កែលម្អ​ឱ្យ​ប្រសើរឡើង​?"​។​

​    ​ប្រធាន​ផ្នែក​បច្ចេកទេស​នៅ UEFA លោក Ioan Lupescu បាន​និយាយថា "​គ្រូបង្វឹក​ខ្លះ​បាន​និយាយថា ការប្រកួត​ចប់ ៩០ នាទី​ស្មើ​គួរតែ​ឆ្ពោះទៅ​បាល់​ប៉េ​ណា​ល់​ទី​តែម្តង ហើយ​អ្នក​ខ្លះទៀត​គិតថា វា​អាចជា​ប្រយោជន៍​ដល់​ក្រុម​តូច​ដែល​អាច​ចាំបាច់​ត្រូវការពារ​បន្ថែមទៀត​នោះ​។ រឿង​មួយ​ដែល​ច្បាស់​ដូច​ថ្ងៃ​គឺថា កីឡាករ​សព្វថ្ងៃ​មានការ​ប្រកួត​ច្រើនណាស់ ហើយ​យើង​បានលើកឡើង​ជា​សំណួរ​ចេញពី​ទស្សនៈ​របស់​ពួកគេ​ថា​តើ​សម​ទេ​ដែល​នៅតែមាន​ម៉ោង​បន្ថែម ១៥ នាទី​ពីរដង​?"៕

ប្រភព៖ DailyMail

adverise with khmeread

មតិយោបល់