adverise with khmeread Nekkid

Orlando Bloom ផ្ញើរូបញាក់សាច់ទៅអតីតប្រពន្ធ Miranda Kerr

    អតីតប្រពន្ធរបស់លោក Orlando Bloom និងកំពូលតារាម៉ូដែលនាង Miranda Kerr បានបង្ហាញថា អតីតគូស្នេហ៍របស់នាងបានធ្វើឱ្យនាងភ្ញាក់ផ្អើល មុនពេលរូបស្រាតរបស់គាត់ផ្អើលពេញអ៊ីនធឺណេត។

    តារាសម្ដែងប្រុសរូបនេះត្រូវបានគេថតពេលស្រាតជិះក្ដារស្គីលើសមុទ្រជាមួយនឹងមិត្តស្រីថ្មីរបស់គាត់នាង Katy Perry ។

    យោងតាមវេបសាយ The Lad Bible នាង Miranda បានរំលឹកការសន្ទនាដ៏ឆ្គងជាមួយអតីតប្តីថា "អូព្រះ! គាត់ផ្ញើសារមកខ្ញុំ និងដូចជាស្អីមិនដឹង ខ្ញុំពិតជាខ្មាស់គេណាស់។ រូបខ្លះបានលេចធ្លាយ គ្រាន់តែចង់ឱ្យអូនមើលលេងប៉ុណ្ណោះ។ ហើយខ្ញុំអឹមពិតជាភ្ញាក់ផ្អើលណាស់។ ហើយសួរវិញថាតើលោកកំពុងគិតពីអ្វី? លេងមែនទែនឬលេងៗ?"

    នាងបាននិយាយបែបកំប្លែងថា នាងនឹងផ្ញើខោទ្រនាប់មួយគូទៅ Orlando និងអាខ្លីមួយទៀត ពីព្រោះគាត់អាចនឹងចូលចិត្តវា៕

ប្រភព៖ lollipop

adverise with khmeread

មតិយោបល់