Untitled 1

ឡាន​បុក​បាក់ជើង​កាលពី ៤ ឆ្នាំមុន ទីបំផុត​ក្មេងប្រុស​នេះ​បាន​វិលត្រឡប់​មក​រៀន​វិញ​ជាមួយ​ជើង​ឈើ​ថ្មី​ដោយ​ប្រើ​ដៃ​ច្រត់​

    ​យោងតាម​វេ​ប​សាយ DailyMail បានឱ្យដឹងថា ក្មេងប្រុស​ឈ្មោះ Gao Zhiyu ដែល​ឃ្លាត​ពីសា​លា​អស់​បួន​ឆ្នាំ​ដោយសារ​ត្រូវ​ឡាន​បុក​បាក់ជើង​អំឡុង​វិស្សមកាល​រដូវក្តៅ​មួយ ទីបំផុត​បាន​វិល​ត្រឡប់មក​សាលារៀន​វិញ​ក្នុង​ទឹកមុខ​សប្បាយរីករាយ​បំផុត​។ 

​    ​ឪពុក​របស់ Gao Zhiyu បានធ្វើ "​ជើង​ថ្មី​" ផលិត​ពី​ឈើ​ដើម្បីឱ្យ Gao Zhiyu បាន​ចូលរៀន​វិញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១ កញ្ញា​នៅ​ទីក្រុង Jimo ភាគ​ខាងកើត​ប្រទេស​ចិន​។ 

​    ​សិស្ស​អាយុ ១១ ឆ្នាំ​រូបនេះ​បានចាប់ផ្តើម​ឆ្នាំ​ថ្មី​នៅ​សាលាបឋមសិក្សា Chengnan Elementary School ទីក្រុង Jimo ខេត្ត Shandong ប្រទេស​ចិន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ 

​    ​Gao Zhiyu បាន​បាត់បង់​ជើង​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​អំឡុង​វិស្សមកាល​ខែ​ក្តៅ​ក្នុង​ឆ្នាំ ២០១២​។ អំឡុងពេល​សម្រាក​នៅ​មន្ទីរពេទ្យ​យ៉ាងយូរ រូបគេ​បាន​បន្ត​ប្រឹងប្រែង​រៀនសូត្រ​រាល់ពេល​ទំនេរ​។ 

​    ​យោងតាម​សាលា​របស់ Gao Zhiyu បានឱ្យដឹងថា ដោយសារ​រូបគេ​ប្រឹងប្រែង​រៀនសូត្រ​ឥឡូវ​គាត់​មាន​ចំណាត់ថ្នាក់​កំពូល​ទាំង ៥ ក្នុង​ថ្នាក់​។ 

​    ​អ្នកលេង​បណ្តាញ​សង្គម​ដូចជា Weibo ម្នាក់​បានសរសេរថា "​ឃើញ​ជាក់​នឹង​ភ្នែក​ហើយ​។ យើង​គ្មាន​ហេតុផល​ដែលថា​មិនត្រូវ​ប្រឹងប្រែង​នោះឡើយ​"៕

ប្រភព៖ Daily Mail

អ្នកនឹងចូលចិត្ត

មតិយោបល់