adverise with khmeread 14215306 286003615114092 684058729 o

បង្ក្រាប​ការជួញដូរ​ឃាត់ខ្លួន​ជនសង្ស័យ ៤ នាក់​នៅ​ក្រុងព្រះសីហនុ​

​    ​ព្រះសីហនុ ៖ មាន​ករណី​បង្ក្រាប​ការជួញដូរ​សារធាតុ​ញៀន​ខុសច្បាប់ ១​ករណី​នៅ​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០១៦ វេលា​ម៉ោង​៣ និង​៣០​នាទី​យប់ នៅ​ក្រុមទី​៣២ ភូមិ​៥ សង្កាត់​៤ ក្រុងព្រះសីហនុ​។​

​    ​ប៉ូលិស​និយាយថា កម្លាំង​ជំនាញ​បាន​បង្ក្រាប​ករណី​ជួញដូរ​សារធាតុ​ញៀន ១​ករណី ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ មាន​៖ ​ទី​១-​ឈ្មោះ ចាន់ មឿ​ន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មាន​ស្រុកកំណើត ស្រុក​គី​រី​វង្ស ខេត្តតាកែវ មាន​ទីលំនៅ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​, ទី​២-​ឈ្មោះ ដួង ច័ន្ទ​តារា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​, ទី​៣-​ឈ្មោះ មាស ចិន្តា ភេទ​ស្រី អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​, និង​ទី​៤-​ឈ្មោះ លឹម ងួន​ហេង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​២ ក្រុងព្រះសីហនុ​។​

​    ​ដកហូត​បាន​វត្ថុតាង​រួមមាន​៖ ម្សៅ​ក្រាម​ពណ៌​ស​ជា​សារធាតុ​ញៀន (ICE) ចំនួន ៦​កញ្ចប់​តូច ស្មើ 3,4​ក្រាម , ម្សៅ​ក្រាម​ពណ៌​ស (​ខេ​) ១​កញ្ចប់​តូច​, ថ្នាំ​(WY) ១​គ្រាប់​កន្លះ​, ទូរស័ព្ទដៃ​៨​គ្រឿង​, លុយ ១.៩០០​ដុល្លារ និង​១.១០០.០០០​រៀល​។​

​    ​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤​នាក់ ត្រូវបាន​កសាង​សំណុំរឿង​តាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់