adverise with khmeread Melania and donald trump

អ្នកស្រី Melania ប្រពន្ធDonald Trump ប្តឹងកាសែត Daily Mail និងអ្នកសរសេរប្លក់ម្នាក់ដោយទារសំណងជំងឺចិត្ត ១៥០លានដុល្លារ

          លោកស្រី Melania Trump ប្តឹងកាសែត​អង់គ្លេស​និង​អ្នក​សរសេរប្លក់​ជន​ជាតិ​អាមេរិក​និងបានទារណងជំងឺ​ចិត្ត​១៥០​លាន​ដុល្លារ​​ជុំវិញ​ការ​អះអាងថា លោក​​ស្រី​ធ្លាប់ជា​ស្ត្រីរក​ស៊ីផ្លូវភេទ​។

          កាសែត Daily Mail បាន​រាយការណ៍​ថា ទីភ្នាក់ងារ​បង្ហាញ​ម៉ូត​ដែល​លោក Donald Trump ធ្លាប់ធ្វើ​ការងារ​ជាមួយ​អំឡុង​ឆ្នាំ​១៩៩០​នោះ ក៏​ដើ​រតួ​ជាកន្លែង​ផ្តល់​សេវា​ស្រីកំដរ​ផងដែរ។

          BBC រាយការណ៍ថា អ្នក​សរសេរ​ប្លក់ឈ្មោះ Webster Griffin Tarpley បាន​សរសេ​រ​ថា លោកស្រី Trump ខ្លាច​រឿងរ៉ាវអតីតកាល​របស់​គាត់​ត្រូវបាន​គេផ្សព្វ​ផ្សាយ​ជា​សាធារណៈ។

          កាសែត Daily Mail បាន​ដក​អត្ថបទ​ដែល​បង្ហោះ​នៅលើ​គេហទំព័រ​របស់​ខ្លួន​​កាល​ពី​ល្ងាចថ្ងៃព្រហស្បតិ៍។​ លោកស្រី Melania បាន​ព្រមាន​កាសែត​នេះនិង​បណ្តាញព័ត៌មាន​ផ្សេង​ទៀត​ថា លោកស្រីនឹង​ចាត់វិធាន​កា​រ​ច្បាប់​។

          លោក Charles Harder មេធាវី​របស់​លោក Trump បាន​ហៅ​សេចក្តី​រាយ​ការណ៍​ទាំងនេះថា “ភូតកុហក់​សុទ្ធសាធ”។

          លោក​​​ Harder បាននិយាយថា “ចុងចោទ​ទាំងនេះ​ធ្វើ​អត្ថាធិប្បាយ​ច្រើន​អំពី​លោកស្រី Trump ដែល​គ្មាន​ការពិត​១០០​ភាគរយ​ ហើយ​ពិតជា​ធ្វើ​ឲ្យ​ខូច​កេរ្តិ៍​ឈ្មោះ​និង​វិជ្ជាជីវៈ​របស់​លោក​ស្រី”។

          ពាក្យ​ពណ្តឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ​​នៅ​ Montgomery County រដ្ឋ Maryland ដោយ​យក​អត្ថបទ​របស់​កាសែត​ Daily Mail ធ្វើ​ជា​មូលដ្ឋាន។

          លោកស្រី Trum ដែល​ឥឡូ​វមាន​ហាងលក់គ្រឿងអលង្កា​ផ្ទាល់​ខ្លួន​នោះ កើត​នៅ​ប្រទេស​ស្លូវេនី ហើយ​បាន​ផ្ទេរមក​រស់នៅ​សហរដ្ឋអាមេរិក​ក្នុងទសវត្សរ៍​ឆ្នាំ ១៩៩០។ លោកស្រីបានរៀបកា​រ​ជាមួយ​លោក Donald Trump បេក្ខភាព​ប្រធានាធិបតី​មក​ពីគណបក្ស​សាធារណរដ្ឋ​កាលពីឆ្នាំ​២០០៥៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់