adverise with khmeread 14193605 1049255378522710 652855444 n

ជនមិនស្គាល់មុខបាញ់បុរសម្នាក់នៅខេត្តតាកែវស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម

​    ​តាកែវ ៖ បុរស​ម្នាក់​ត្រូវបាន​ជន​មិន​ស្គាល់មុខ​បាញ់​បណ្តាលឱ្យ​ស្លាប់ ក្នុង​ថ្លុ​ង​ឈាម​យ៉ាង​អាណោចអាធ័ម កាលពី​ម៉ោង​៨ និង​១៥​នាទី​យប់ ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១៦ នៅត្រង់ចំនុច​ស្ពាន​ទួល​លលក​ស្ថិតនៅ​ភូមិក​ញ្ជា​ង ឃុំ​ស្រុក​សំរោង ខេត្តតាកែវ​៕

​    ​លោក មឿង សារុន អធិការ​ស្រុក​សំរោង​បានឱ្យដឹងថា ជនរងគ្រោះ​ត្រូវ​ជនសង្ស័យ​ប្រើប្រាស់​អាវុធ​ធុន​អាការ​៤៧​បាញ់​មួយ​គ្រាប់​ចំ​កណ្តៀតខ្អម​ខាងឆ្វេង ហើយ​ក្បាល​គ្រាប់​ចេញមក​ឆ្អឹងជំនី​ផុត​ខាងស្តាំ បណ្តាលឱ្យ​ស្លាប់​នៅ​កន្លែងកើតហេតុ​។ 

​    ​លោក​បន្តថា ក្នុងករណី​បាញ់ប្រហារ​សម្លាប់​មនុស្ស​យ៉ាង​ព្រៃផ្សៃ​ខាងលើនេះ សមត្ថកិច្ច​មិនទាន់​អាច​សនិដ្ឋានថា ជា​ករណី​ជា​អ្វី​ពិតប្រាកដ​នៅឡើយ​ទេ​។ 

​    ​ប៉ូលិស​និយាយថា ជនរងគ្រោះ​មាន​គេ​ថា​ឈ្មោះ ខាន់ រា អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ចំប៉ា ឃុំ​ចំប៉ា ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​។​

​    ​បច្ចុប្បន្ន សព​ជនរងគ្រោះ​ត្រូវបាន​បានប្រគល់​ឱ្យ​គ្រួសារ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ហើយ​ប៉ូលិស​នៅតែ​បន្ត​ការស៊ើបអង្កេត​តាមរក​ឃាតករ ដើម្បី​យកមក​កាត់ទោស​តាមច្បាប់​៕​

adverise with khmeread

មតិយោបល់