1

​រូបថត​មួយ​សន្លឹក​នេះ ជាការ​វាយបក​ដ៏​ចុកចាប់​ចំពោះ​ការលើកឡើង​របស់​ស្ត្រី​ម្នាក់​ដែលថា មានកូន​ធ្វើឱ្យ​រលាយ​ក្តី​សុបិន​របស់​ស្ត្រី​

​    ​កាលពីពេល​ថ្មីៗ​នេះ នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ជាមួយ​កាសែត​អាល្លឺម៉ង់ Tagesspiegel វិចិត្រករ​ឈ្មោះ Marina Abramovic បាន​លើកឡើងថា ការ​មានកូន​នឹងធ្វើ​ឱ្យ​គំនិត​ច្នៃប្រឌិត​ទាំង​ប៉ុន្មាន​ត្រូវ​បំផ្លាញ​។ អ្នកស្រី​បាន​និយាយថា "​ខ្ញុំ​បាន​រំលូតកូន​ចំនួន​បី​លើក ព្រោះ​ខ្ញុំ​ប្រាកដ​ណាស់​ថា វា​នឹង​ក្លាយជា​មហន្តរាយ​ចំពោះ​ការងារ​របស់ខ្ញុំ​។ មួយទៀត ខ្ញុំ​មាន​ថាមពល​កំណត់​នៅក្នុង​ខ្លួន ហើយ​ត្រូវតែ​បែងចែក​វា​"​។​

​    ​ប៉ុន្តែ​អ្នកស្រី Hein Koh ដែលជា​វិចិត្រករ​ម្នាក់​ប្រចាំ​តំបន់ Brooklyn ក្នុង​ទីក្រុង​ញូវយ៉ក​បាន​ឆ្លើយតប​ទៅនឹង​ការលើកឡើង​របស់​អ្នកស្រី Abramovic ដោយ​បង្ហោះ​រូបភាព​គាត់​ធ្វើការ​នៅលើ​បណ្តាញ​សង្គម Instagram និង Facebook ខណៈ​កំពុង​បំបៅ​ដោះ​កូនភ្លោះ​។​

​    ​គាត់​បានសរសេរថា "​នៅពេល​កូនភ្លោះ​របស់ខ្ញុំ​មាន​អាយុ ៥ សប្តាហ៍ និង​បើ​ទោះ​ដេក​មិន​លក់ ហើយ​បំបៅ​ដោះ​កូន​ម្តង ២ ទៅ ៣ ម៉ោង​រាល់ថ្ងៃ ក៏​ខ្ញុំ​នៅតែ​ធ្វើ​កិច្ចការងា​របស់ខ្ញុំ​បាន គ្មាន​បញ្ហា​អ្វី​ផង​។ លោកស្រី Marina Abramovic គិតថា កូនៗ​រារាំង​ស្ត្រី​ពី​ពិភព​សិល្បៈ ប៉ុន្តែ​មើល @dubz19 ចុះ គ្មាន​បញ្ហា​អ្វី​ទាល់តែសោះ​"៕

ប្រភព៖ BoredPanda

អ្នកនឹងចូលចិត្ត

មតិយោបល់