adverise with khmeread 4

ជនសង្ស័យ៥នាក់វ៉ៃកាប់យុវជន៣នាក់ឲ្យរបួសប្លន់យកម៉ូតូនិចបានសម្រេច

    ភ្នំពេញ ៖ យុវជន​ម្នាក់​ក្នុងចំណោម​៣​នាក់ បាន​រងរបួស​ធ្ងន់ធ្ង​រ​ដោយសារតែ​ត្រូវ​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​៥​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​មក​ជិត​កៀរ​រួច​ដក​ខ្សែក្រវ៉ាត់​វាយ​ឱ្យ​ដួល​និង​ដក​កាំបិត​កាប់​ប្លន់​យក​ម៉ូតូ​និ​ច​បានសម្រេច រួច​គេចខ្លួនបាត់ ។​
    អំពើ​កាប់​ប្រហារ​ប្លន់​យក​ម៉ូតូ​ខាងលើនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង ១០​នាទី​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៦ នៅមុខ​វិទ្យាស្ថាន​ថែទាំ​វេជ្ជសាស្ត្រ​វិទ្យាសាស្ត្រ​សុខាភិបាល តាម​បណ្តោយ​ផ្លូវ​២៧១​ស្ថិតក្នុង​សង្កាត់​ទំនប់ទឹក​ខណ្ឌចំការមន ។​
     ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​រង​នូវ​ការកាប់​ប្រហារ​មានឈ្មោះ មុំ សា​វី អាយុ​២៤​ឆ្នាំ មុខរបរ​ជា​និស្សិត បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​
     បើតាម​ការរៀបរាប់​ពី​មិត្ត​ភក្ត្រ​ជនរងគ្រោះ​ដែល​រួម​ដំណើរ​ជាមួយ​បានឱ្យដឹងថា ដំបូង​ពួកគេ​ទាំង​៣​នាក់ បាន​ចេញពី​ក្នុង​ក្លឹប​កំសាន្ត​ថប ដោយ​ជិះ​ម៉ូតូ​និ​ច ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1CA-2587 ជិះ​ឌុប​គ្នា​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ បំណង​ត្រឡប់ទៅផ្ទះ​វិញ ។​
    ខណ​:​មកដល់​ចំណុចកើតហេតុ​ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​៥​នាក់ ជិះ​ម៉ូតូ​២​គ្រឿង ម៉ា​កនិច និង​ហុងដា​ឌ្រី​ម សេ​១២៥ ជិះ​មក​កៀរ​និង​យក​ខ្សែ​ក្រ​វ៉ាត​វាយ​បណ្តាលឱ្យ​ដួល ហើយ​បាន​យក​កាំបិត​កាប់​មកលើ​ជនរងគ្រោះ​ជាច្រើន​កាំបិត​បណ្តាលឱ្យ​រងរបួស​ធ្ងន់ធ្ងរ ហូរឈាម​ស្រោច​ពេញ​ខ្លួន ហើយ​ជនសង្ស័យ​ក៏បាន​លើក​ម៉ូតូ​ជិះ​គេចខ្លួនបាត់​តែម្តង ។​
  ប្រភព​បន្តថា បន្ទាប់ពី​កើតហេតុ​ពួកគេ​ក៏បាន​ហៅ​ម៉ូតូឌុប​ឱ្យមក​ដឹក​មិត្ត​ភក្ត្រ​របស់ខ្លួន​ដែល​រងរបួស ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំរើន​បញ្ញា ទើប​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​បុ​ស្តិ៍​រដ្ឋបាល​ទំនប់ទឹក នាពេល​ក្រោយ ៕​

adverise with khmeread

មតិយោបល់