1

​ជីវិត​មិន​ចប់​ឡើយ​នៅ​អា​ឡេ​ប៉ូ​! ក្មេងៗ​ស៊ី​រី​ច្នៃ​រណ្តៅ​គ្រាប់ផ្លោង​ទៅជា​អាងទឹក​លោត​កម្សាន្ត​យ៉ាង​រីករាយ​

    ​ក្រុម​ក្មេងប្រុស​មួយក្រុម​ត្រូវបាន​គេ​ថត​ពី​សកម្មភាព​លោតទឹក​លេង​កម្សាន្ត​នៅក្នុង​រណ្តៅ​មួយ ដែល​បាន​កើតឡើង​ដោយសារ​ការវាយប្រហារ​ដោយ​គ្រាប់បែក​នៅក្នុង​ទីក្រុង​អា​ឡេ​ប៉ូ ប្រទេស​ស៊ី​រី​។ សកម្មភាព​រីករាយ​មួយ​ប៉ព្រិចភ្នែក​នេះ ត្រូវបាន​ផ្តិត​យក​រូបភាព​ដោយ មជ្ឈមណ្ឌល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទីក្រុង​អា​ឡេ​ប៉ូ​ហៅ​កាត់ AMC​។​

​    ​AMC បាន​ប្រាប់ ABC News ថា "​មិន​ថា​អាសាដ​បានធ្វើ​អ្វីខ្លះ​នៅក្នុង​ទីក្រុង​អា​ឡេ​ប៉ូ​នោះទេ ជីវិត​នឹងមិន​បញ្ចប់​ឡើយ​។ ក្មេងៗ​នៅទីនេះ​បង្កើត​ជីវិត​ថ្មី​នៅ​រាល់​ទីតាំង​ដែល​ត្រូវបាន​បំផ្លាញ​ដោយ​រ៉ុក្កែត​របស់គាត់​"​។​

​    ​បើ​យោងតាម​អង្ក​ការសង្កេត​សិទ្ធិមនុស្ស​ស៊ី​រី​បានឱ្យដឹងថា មនុស្ស​ជាង ២៩ ម៉ឺន​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ប្រទេស​ស៊ី​រី​ចាប់តាំងពី​មានការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ដែល​បានចាប់ផ្តើម​ក្នុង​ឆ្នាំ ២០១១៕

អ្នកនឹងចូលចិត្ត

មតិយោបល់