adverise with khmeread Unnamed %283%29

សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​គ្រោង​ពង្រឹងគុណភាព​អត្ត​ព​លិ​ក​នៅតាម​បណ្តា​ខេត្ត​នានា​ទូទាំងប្រទេស

​    ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​គ្រោង​នឹង​ចុះទៅ​ពង្រឹង​ក្លឹប និង​សមាគម​នានា នៅតាម​បណ្តា​ខេត្ត មួយចំនួន បន្ថែមទៀតតាមរយៈ​ការជួយឧបត្ថម្ភ​ជា​សម្ភារៈ​ហ្វឹកហាត់ និង​គ្រូបង្វឹក​ចុះទៅ​ហ្វឹកហាត់​ដោយផ្ទាល់ បន្ទាប់ពី បាន​ចុះជួយ​ក្លឹប​នៅ​ឃុំ​វិហារ​សួរ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល កាលពី​ខែ​មុន​។​

​    លោក ធិ​ន វិចិត្រ អគ្គលេខាធិការ សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​បាន​ឱ្យ​ដឹងថា ដោយមាន​ការចង្អុល បង្ហាញ​ពី ឯកឧត្តម វ៉ា​ត់ ចំរើន ប្រធាន​សហព័ន្ធ ក្រោម​ការជួយ​លើកទឹកចិត្ត និង​ផ្តល់​ជា​ថវិកា​ពី លោក  Casey Barnett នាយក​វិទ្យាស្ថាន CamEd Business School និង​ជា​អនុប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​ផងដែរ​នោះ ទើប​ធ្វើ​ឱ្យយើងទាំងអស់គ្នា​ខិតខំ​យ៉ាងខ្លាំង ក្នុងការ​ចុះទៅ​ពង្រឹងគុណភាព សមត្ថភាព និង​បំផុសស្មារតី​ដល់​ក្លឹប នានា​នៅ​ទូទាំងប្រទេស​ស្វែងរក និង​បង្កើន​ថ្នាល​យុវជន​នានា​ឲ្យ​បាន​កាន់តែ​សម្បូរបែប រួចហើយ​យើង​នឹង​អាច សម្រាំង​បាន​នូវ​ធនធាន​អត្ត​ព​លិ​កបាន​កាន់តែ​ខ្លាំងក្លា សម្រាប់​ថ្ងៃ​អនាគត​។​

​    អគ្គលេខាធិការ​រូបនេះ​បន្តថា ក្រុមបច្ចេកទេស​របស់​សហព័ន្ធ​កីឡា​ចំបាប់​នឹង​ចុះទៅ​ពង្រឹងសមត្ថភាព និង​បច្ចេកទេស​ដល់​អត្ត​ព​លិ​ក នៅ​សមាគម​កីឡា​ចំបាប់​ឃ្លាំងមឿង ខេត្តពោធិ៍សាត់ នៅ​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៦ ដើម្បី​បង្កើន​ភាព​ជិតស្និត​រិត​ចំណងមិត្តភាព សាមគ្គីភាព ជាមួយ​មន្ទីរអប់រំ យុវជន និង​កីឡា តាម បណ្តា​ខេត្ត​នីមួយៗ ដោយ​ប្រើ​រយៈពេល​២​ថ្ងៃ​ពេញ ដូចជា​បើក​វគ្គ​បណ្តុះបណ្តាល​បច្ចេក​ទេស​ដល់​សមាគម កីឡា​ចំបាប់​ទាំងអស់​ឲ្យ​ទទួលបាន​បច្ចេកទេស និង​បទពិសោធន៍​ថ្មីៗ​ពី​ការចែករំលែក និង​ការបង្ហាត់បង្ហាញ ពី​រៀមច្បង​ក្រុម​ជម្រើស​រើស​ជាតិ និងការសិក្សា​លើ​បទបញ្ជា​នានា​នៃ​ការប្រកួត ការអនុវត្ត ដោយផ្ទាល់​ពី​បច្ចេក ទេស ក្នុងការ​លេងចំបាប់​ស​ម័​យ​សេរី និង​ចំបាប់​ក្រិច​កូ​រ៉ូ​មាំ​ង ត្រៀម​ការប្រកួត​កីឡា​ជាតិ National Games លើក​ទី​១ ចុងឆ្នាំ​២០១៦​នេះ​។​

    ​សូមបញ្ជាក់ថា បន្ទាប់ពី​សមាគម​កីឡា​ចំបាប់​ឃ្លាំងមឿង ខេត្តពោធិ៍សាត់ បន្តទៅ​ខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល និង​ខេត្តព្រៃវែង ដែល​នឹង​ត្រូវធ្វើ​នៅ​រាល់​រៀលថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ ហើយ​ការចុះ​តាម​បណ្តា​សមាគម និង​ក្លឹប​តាម​បណ្តា​ខេត្ត​នេះ គឺ​ទទួលបាន​ការឧបត្ថម្ភ​ពី​លោក Casey Barnett ផ្ទាល់ ក្នុងទិសដៅ​ស្វែងរក​កីឡាករ កីឡាការិនី​ថ្នាល ដែលមាន​ទេពកោសល្យ​ត្រៀម ស៊ី​ហ្គេម ២០២៣ នៅ​កម្ពុជា​ផងដែរ​៕

adverise with khmeread

មតិយោបល់