Unnamed %281%29

កីឡាករ​មួយចំនួន​របស់ Leicester យក​ឡាន​ដែល​ថៅកែ​ថៃ​កាដូ​ជូនទៅ​ច្នៃ​និង​ប៉ូ​លា​ដាក់​ពណ៌​ផ្សេង​

    ​កញ្ជ្រោង Leicester City បានប្រគល់​រថយន្ត​ទំនើប​ម្នាក់​មួយគ្រឿង​ម្នាក់​ដើម្បី​ជំរុញ​ទឹកចិត្ត​កីឡាករ​របស់​ពួកគេ ដែល​ជួយ​ឱ្យ​ឈ្នះ​ពាន​លី​ក​កំពូល​អង់គ្លេស Premier League ហើយ​មើលទៅ​ពួកគេ​ក៏​ចង់​លើកទឹកចិត្ត​ដល់​រថយន្ត​ទាំងនោះ​ដូចគ្នា​។​

​    ​ឈុត​ដំបូង​របស់​ក្លឹប​ត្រូវបាន​ផ្តល់ជូន​នូវ​រថយន្ត​ទំនើប​ម៉ាក BMW i8 ដែលមាន​តម្លៃ ១០៥.០០០​ផោន​ម្នាក់​មួយគ្រឿង​កាលពី​ខែ​មុន បន្ទាប់ពី​ម្ចាស់​ក្លឹប​សញ្ជាតិ​ថៃ​របស់ Leicester លោក Vichai Srivaddhanaprabha បាន​សន្យា​នឹង​ផ្តល់​រង្វាន់​លើកទឹកចិត្ត​ទៅដល់​កីឡាករ សម្រាប់​សមិទ្ធផល​ដ៏​អច្ឆរិយៈ​របស់​ពួកគេ​។​

​    ​ប៉ុន្តែ​ពេលនេះ កីឡាករ​មួយចំនួន​បានចាប់ផ្តើម​សាកយ​កវា​មក​ច្នៃ​បន្ថែម​បណ្តើរៗ​ហើយ តួយ៉ាង​ដូចជា​កីឡាករ Jeffrey Schlupp បាន​យក​ឡាន​ដែល​ថៅកែ​ក្លឹប​កាដូ​ឱ្យទៅ​កែ​ពណ៌​ខ្មៅ​តាម​ចំណង់​ចំណូលចិត្ត​របស់ខ្លួន​វិញ​។ កីឡាករ Marlon Harewood និង Riyad Mahrez ក៏​យក​ឡាន​ទាំងនោះ​ទៅ​ច្នៃ​បន្ថែម​ផងដែរ​៕ 

ប្រភព៖ dailymail

មតិយោបល់