adverise with khmeread Argentina 1 0 uruguay %287%29

Lionel Messi វិល​មក​ជម្រើសជាតិ​វិញ​ជួយ​ឱ្យ​អា​ហ្ស​ង់​ទីន​ដែល​សល់​គ្នា ១០ នាក់​យកឈ្នះ​លើ​អ៊ុយ​រូ​ហ្គា​យ ១-០

​    ​Lionel Messi បាន​វិលត្រឡប់​មកកាន់​បាល់ទាត់​អន្តរជាតិ​របស់គាត់​ម្តងទៀត ដោយ​ជួយ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​ផ្តួល​អ៊ុយ​រូ​ហ្គា​យ​នៅក្នុង​ដំណើរ​ជម្រុះ​បាល់ទាត់​ពិភពលោក World Cup របស់​ពួកគេ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​    ​នៅក្នុង​ការប្រកួត​ដែលមាន​ឱកាស​ស៊ុត​គ្នា​តិចតួច​បំផុត Messi អា​ចរក​គ្រាប់​បាល់​បាន​តែមួយ​គ្រាប់​ប៉ុណ្ណោះ​ក្នុង​ទឹកដី Mendoza ដែលមាន​ជំនួយ​ពី​បាល់​ប្លាត​ចេញពី​ជើង​របស់​ខ្សែការពារ​អ៊ុយ​រូ​ហ្គា​យ Jose Gimenez ដោយ​គាត់​អាច​សម្រេច​គ្រាប់​បាល់​ទី ៥៦​របស់គាត់​ក្នុង​អាជីព​បាល់ទាត់​អន្តរជាតិ​។ 

​    ​អា​ហ្ស​ង់​ទីន​បច្ចុប្បន្ន​បាន​ស្ថិតនៅលើ​កំពូល​តារាង​នៃ​ពូ​ល​ជម្រុះ​ទ្វីបអាមេរិក​ខាងត្បូង​ដែលមាន ១៤​ពិន្ទុ នៅ​ពីលើ​អ៊ុយ​រូ​ហ្គា​យ​, កូ​ឡុំ​ប៊ី និង​អេ​ក្វា​ឌ័​រ​មាន ១៣​ពិន្ទុ ខណៈ​ប្រេ​ស៊ី​ល​បាន​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​ប្រាំ​នៃ​ពូ​ល​ជម្រុះ​ដែល​គេ​កាត់​យក​ប្រាំ​ក្រុម​ដើម្បី​ឆ្លងទៅ​វគ្គ​បន្ទាប់​៕


 

adverise with khmeread

មតិយោបល់