adverise with khmeread 1

Bastian Schweinsteiger ទីបំផុតត្រូវ Jose Mourinho ដាក់ក្នុងជម្រើសឈុតធំវិញ

    Bastian Schweinsteiger ត្រូវបានបញ្ចូលឈ្មោះនៅក្នុងឈុតដំបូងក្នុងលីកកំពូលអង់គ្លេស Premier League របស់ក្រុមបិសាចក្រហម Manchester United ។

    អតីតប្រធានក្រុមជម្រើសជាតិឥន្រ្ទីយ៍ដែកអាល្លឺម៉ង់រូបនេះ មិនត្រូវបានដាក់ឱ្យលេងក្នុងឈុតដំបូងក្រោយការដឹកនាំរបស់ Jose Mourinho ហើយនឹងត្រូវបានគេប្រាប់ថាគាត់អាចចាកចេញបានតាមចិត្តចង់នាពេលកន្លងមក។

    ប៉ុន្តែការផ្ទេរត្រូវបរាជ័យសម្រាប់តារាជើងចាស់វ័យ ៣១ឆ្នាំរូបនេះ ដែលបច្ចុប្បន្នគាត់អាចនឹងទទួលបានឱកាសជាលើកទីពីរក្រោមការដឹកនាំរបស់ Mourinho នេះបើយោងតាមវេបសាយ Manchester Evening News ៕

ឈុតដំបូងផ្លូវការរបស់ Manchester United

- Eric Bailly, Daley Blind, Michael Carrick, Matteo Darmian, David De Gea, Memphis Depay, Sadik El-Fitouri, Marouane Fellaini, Ander Herrera, Zlatan Ibrahimovic, Sam Johnstone, Phil Jones, Jesse Lingard, Juan Mata, Henrikh Mkhitaryan, Paul Pogba, Marcos Rojo, Sergio Romero, Wayne Rooney, Morgan Schneiderlin, Bastian Schweinsteiger, Chris Smalling, Antonio Valencia, និងAshley Young៕

adverise with khmeread

មតិយោបល់