adverise with khmeread Belgium vs spain %282%29

លោក Roberto Martinez រង​ការ​ចំអក​ឡើង​ស្ពឹក​មុខក្រោយ​ដឹកនាំ​បែ​ល​ហ្សិ​ក​លើកទីមួយ​ចាញ់​អេ​ស្ប៉ា​ញ​ក្នុង​ទឹកដី​ខ្លួនឯង​

​    ​លោក Roberto Martinez បាន​ទទួលរង​ការស្រែក​សើចចំអក​ដោយ​អ្នកគាំទ្រ​ក្រុម​ជម្រើសជាតិ​របស់ខ្លួន ខណៈដែល​គាត់​បាន​ឈរ​មើល​ក្រុមបាល់ទាត់​អន្តរជាតិ​បែលហ្ស៊ិក​រង​បរាជ័យ​ក្នុង​ដី​របស់ខ្លួន​ក្នុង​លទ្ធផល ២-០ នៅក្នុង​ការដឹកនាំ​ដំបូង​របស់ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​    ​អតីត​អ្នកចាត់ការ​ទូទៅ​ក្រុម Everton រូបនេះ ត្រូវបាន​ផ្តល់​ជម្រើស​ដ៏​គួរឱ្យភ្ញាក់ផ្អើល​ក្នុងការ​ជំនួស​តំណែង​របស់លោក Marc Wilmots បន្ទាប់ពី​ការ​ខ្ទាត​ចេញពី​ដំណើរ​ប្រជែង​ពាន​កំពូល​អឺរ៉ុប Euro 2016 របស់​ពួកគេ​ក្រោយ​ដៃ​វែ​ល ហើយ​គាត់​អាច​បាន​ត្រឹម​សម្លឹងមើល​ការនាំ​មុខ​របស់​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​តែប៉ុណ្ណោះ ខណៈ​គាត់​រង​ទទួល​ការរំខាន​យ៉ាងខ្លាំង​ពី​សម្រែក​របស់​ប្រិយមិត្ត​ក្រុម​ម្ចាស់ផ្ទះ​។​

​    ​សម្រែក​ចំអក​បាន​លាន់​ទ្រហឹង​ជុំវិញ​ទឹកដី King Baudouin Stadium គួរឱ្យកត់សម្គាល់​នៅ​តង់​ទី​ពីរ ពេលដែល​បែលហ្ស៊ិក​អាច​នឹងត្រូវ​អេ​ស្ប៉ា​ញ​បំបាក់​យ៉ាង​ងាយស្រួល​លើសពី​លទ្ធផល ២-០ នេះ​ទៅទៀត ហើយ​រឹតតែ​ពិសេស​ជាងនេះទៅទៀត​ពេលដែល Martinez បានសម្រេច​ចិត្ត​យឺតយ៉ាវ​បំផុត​ក្នុង​ការដាក់​តួអង្គ​សំខាន់​របស់​ពួកគេ Kevin de Bruyne ឱ្យចូល​លេង​ក្នុង​ការប្រកួត​ដែលមាន​ស្ថានភាព​ដ៏​អាក្រក់​មួយ​នេះ​៕

adverise with khmeread

មតិយោបល់