adverise with khmeread 2

លោកផ្កាយមួយកងទ័ពជើងគោក នាំនារីហាងឡើងក្រេបទឹកឃ្មុំ នៅផ្ទះសំណាក់ "នីតា" គាំងបេះដូងស្លាប់

​    ​ភ្នំពេញ ៖ លោកនាយ​ការិយាល័យ​សុខាភិបាល នៃ​ទីបញ្ជាការដ្ឋាន​កងទ័ព​ជើងគោក លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឡា​ច សុមេធ អាយុ​៥៦​ឆ្នាំ បាន​គាំងបេះដូង​ស្លាប់ នៅក្នុង​បន្ទប់​ផ្ទះសំណាក់ "​នី​តា​" ស្ថិតនៅ​ភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណៈ​ជនរងគ្រោះ​កំពុង​ក្រេប​ទឹកឃ្មុំ​ជាមួយ​នារី​ហាង​ម្នាក់​។​

​    ​មន្ត្រីប៉ូលិស​មូលដ្ឋាន​បានឱ្យដឹងថា ហេតុការណ៍​បង្កឱ្យមាន​ភ្ញាក់ផ្អើល​ខាងលើនេះ បាន​កើតឡើង​នៅវេលា​ម៉ោង​១ និង​៣០​នាទី រសៀល​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០១៦​នេះ ក្នុង​បន្ទប់​លេខ​៥ នៃ​ផ្ទះសំណាក់​ខាងលើ​។​

​    ​មន្ត្រី​ដដែល​បាន​បន្តថា ជនរងគ្រោះ​ដែលជា​វេជ្ជបណ្ឌិត​ទៀតផង​នោះ មាន​ជម្ងឺ​ទឹកនោមផ្អែម និង​លើសឈាម​ជាប្រចាំ  ហើយ​ស្រាប់តែ​កំពុង​ក្រេប​ទឹកឃ្មុំ​ជាមួយ​នារី​ហាង​នោះ ក៏​គាំងបេះដូង​រហូត​ដាច់ខ្យល់​ស្លាប់​តែម្តងទៅ​។​

​    ​នារី​ដែល​ត្រូវមាន​មន្ត្រី​យោធា​រូបនេះ នាំទៅ​ដេក​ក្នុងតម្លៃ​៥០​ដុល្លារ​មានឈ្មោះ អ​.​ដ​.​វ អាយុ​២១​ឆ្នាំ មុខរបរ​បំរើការ​ងារ​នៅ​ភោជនីយដ្ឋាន រាត្រី​ពន្លឺ​ថ្មី​។​

​    ​ក្រោយ​មាន​ករណីនេះ​កើតឡើង​កម្លាំង​ប៉ូលិស​បច្ចេកទេស និង​ប៉ូលិស​មូលដ្ឋាន បាន​ចុះទៅពិនិត្យ​សព ហើយ​បាន​បញ្ជាក់ថា ការស្លាប់​របស់គាត់ គឺ​បណ្តាលមកពី​គាំងបេះដូង​មែន​។ ក្រោយពី​ពិនិត្យ​រួច កម្លាំង​សមត្ថកិច្ច បានប្រគល់​សព​ទៅឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

adverise with khmeread

មតិយោបល់