adverise with khmeread Hull city v manchester united

Paul Pogba លាតត្រដាង​មូលហេតុ​ដែល​គាត់​ផ្ទេរ​មក Man Utd ក្នុងតម្លៃ ៨៩ លាន​ផោន​

​    ​Paul Pogba បាន​បង្ហើប​ឱ្យដឹងពី​មូលហេតុ​ដែល​គាត់​សម្រេចចិត្ត​វិលត្រឡប់​មកកាន់​ក្រុម​បិសាច​ក្រហម Manchester United វិញ ទោះបីជា​គាត់​ធ្លាប់​ត្រូវបាន​គេ​ទាត់ចោល​កាលពី​ឆ្នាំ ២០១២​។​

​    ​តារាបាល់ទាត់​អន្តរជាតិ​បារាំង​រូបនេះ​បាន​ចូលរួម​ម្តងទៀត​ក្នុង​ឈុត​បាល់ទាត់​របស់លោក Jose Mourinho ក្នុង​ទីផ្សារ​រដូវក្តៅ​នៅលើ​តម្លៃ​ខ្លួន ៨៩​លាន​ផោន​ផ្ទេរ​ចេញពី Juventus ក្នុង​កិច្ចសន្យា​រយៈពេល​បួន​ឆ្នាំ​បន្ទាប់ពី​គាត់​បាន​ដើរ​ចេញពី​បិសាច​ក្រហម​ចូលរួម​ជាមួយនឹង​ម្ចាស់​ជើងឯក​លី​ក​កំពូល​អ៊ីតាលី Serie A មួយ​នេះ​។​

​    ​ចាប់តាំងពី​ពេលនោះ​មក Pogba បានបញ្ជាក់​ទៅកាន់​ពិភពលោក​ថា​ខ្លួន​គឺជា​ខ្សែបម្រើ​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ពិភព​បាល់ទាត់ ដោយ​គាត់​បានឈ្នះ​ពាន Serie A ចំនួន ៤ សម័យកាល​ជាប់ៗ​គ្នា​ជាមួយនឹង​សេះបង្កង់ និង​ត្រូវបាន​ទាក់ទង​ដោយ​ក្លឹប​កំពូលៗ​មួយចំនួន​ដូចជា Barcelona និង Real Madrid​។​

​    ​ប៉ុន្តែ​គាត់​មិនមាន​មន្ទិលសង្ស័យ​អ្វី​ឡើយ​អំពី​ការវិលត្រឡប់​ទៅកាន់​ក្លឹប​ចាស់​របស់ខ្លួន​វិញ ដែល​គាត់​ធ្លាប់​ចាប់​អាជីព​ក្នុងនាម​ជា​កីឡាករ​យុវជន​ម្នា​ក់នៅ​ទីនោះ​។ នេះ​បើ​យោងតាម​វេ​ប​សាយ Manchester Evening News ។​

​    ​Pogba បាន​បញ្ជាក់ថា "​ខ្ញុំ​ត្រឡប់មកវិញ​ដោយសារតែ​ខ្ញុំ​ចង់​មក​ទីនេះ​វិញ​ស្រាប់ ហើយ​បិសាច​ក្រហម​បាន​បង្ហាញថា​ពួកគេ​ចង់បាន​ខ្ញុំ​ត្រឡប់មកវិញ​"​។​

​    ​គាត់​បាន​បន្តទៀតថា "​យើង​មាន​ក្រុម​ល្អ​មួយ​ដែល​ចង់​ឈ្នះ​ពាន​លី​ក​របស់​ពួកគេ​ម្តងទៀត ជាមួយនឹង​គ្រូបង្វឹក​ដ៏​អស្ចារ្យ កីឡាករ​កំពូល និង​ក្រុម​ថ្មី​។ មហិច្ឆតា​របស់ខ្ញុំ គឺ​តែងតែ​ចង់​នៅលើ​លេខ​រៀង​ទីមួយ តែងតែ​អស្ចារ្យ​បំផុត​។ ដើម្បី​ធ្វើខ្លួន​ឱ្យ​អស្ចារ្យ​បំផុត គឺ​ត្រូវ​ឈ្នះ​ពាន​លី​ក នោះ​គឺជា​គោលដៅ​របស់​អ្នក​គ្រប់គ្នា​។ នោះ​គឺជា​អ្វីដែល​យើង​ចង់​ធ្វើ​។ យើង​ចង់​ត្រឡប់​ទៅកាន់ Champions League វិញ ដោយសារតែ​ខ្ញុំ​ដឹងថា នោះ​គឺជា​កន្លែង​ដែលជា​កម្មសិទ្ធិ​របស់​យើង​"៕

adverise with khmeread

មតិយោបល់