adverise with khmeread 14193792 1049360935178821 430534485 n

ក្រុមហ៊ុន​តេ​លា មួយគ្រឿង​បាន​ក្រឡាប់​ធ្លាក់​ផ្លូវ នៅ​ចំណុច​ផ្លូវ​កោង​តាមផ្លូវ​សម្តេច​សង្ឃ​

​    ​ព្រះសីហនុ ៖ រថយន្ត​ដឹក​ប្រេងសាំង ពេញ​ចំណុះ ៣២ ០០០ លីត្រ​របស់​ក្រុមហ៊ុន​តេ​លា​មួយគ្រឿង បាន​ក្រឡាប់​ធ្លាក់​ផ្លូវ​នៅ​ចំណុច​ផ្លូវ​កោង​តាមផ្លូវ​សម្តេច​សង្ឃ (​ស្ទឹងហាវ​-​វាលរេញ​) ក្នុងស្រុក​ព្រៃនប់ ក្បែ​វត្ត​ថ្មដា កាលពី​វេលា​ម៉ោងជាង​៣​រសៀល ថ្ងៃ​២ កញ្ញា ២០១៦​នេះ​។​

​    ​ប៉ូលិស​និយាយថា នៅក្នុង​ហេតុ​កាណ៍​នេះ​មិន​បណ្តាលឱ្យមាន​មនុស្ស​រងរបួស​ឡើយ រីឯ​ប្រេង​ក៍​មិនឃើញ​មាន​លេច​ធ្លាយ​កំពប់​ដែរ​។ ហើយ​ភ្លាមៗ​សមត្ថកិច្ច បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ និង​គ្រប់គ្រង​សភាពការណ៍ ការពា​មិនឱ្យ​ប្រជាពលរដ្ឋ​ចូល​ក្បែរ​ឬ​បូម​យក​ប្រេង ដើម្បី​បង្កា​ខ្លាច​មាន​គ្រោះថ្នាក់​កើតឡើង​។ 

​    ​ប៉ូលិស​បន្តថា រថយន្ត​នេះ​ពាក់​ស្លាក​លេខ​ភ្នំពេញ 3C 1627 បើកបរ​ដោយ​ឈ្មោះ ប៉ុង ស័​រ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពានា ឃុំ​អំពិល ស្រុក​ស៊ីធរ​កណ្តាល ខេត្តព្រៃវែង​៕​

adverise with khmeread

មតិយោបល់