adverise with khmeread 1

បើកថយន្តជ្រុលចង្កូតឡើងលើសួនបុកដាច់បង្គោលភ្លើងអស់១ដើម

     ភ្នំពេញ ៖ រថយន្ត​RAV4 L មួយគ្រឿង​បាន​បើក​ក្នុង​ល្បឿន​លឿន​ជ្រុល​ចង្កូត​ឡើងលើ​សួន​ទ្រូងផ្លូវ​ហើយ​បុក​បង្គោល​ភ្លើង​ដាច់​អស់​១​ដើម ហើយ​ត្រូវ​រថយន្ត​កុងតឺន័រ​ដែល​បើក​បញ្ច្រាស់​ទិស​គ្នា​បុក​ពី​ចំហៀង​គូទ​បែក​កញ្ចក់​រង​ការខូចខាត ។​
     គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤០ នាទី​យប់ ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៦ តាម​បណ្ដោយ​ផ្លូវ​មុនី​រ៉េត​ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។​
    ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​នៅក្បែរ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ដំបូង​គេ​ឃើញ​ថយ​ន្ត​បង្ក​ម៉ាក​RAV4L​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2W-7071 បាន​បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បួ​ង​ក្នុង​ល្បឿន​លឿន​។​
     ខណ​:​មកដល់​ចំណុចកើតហេតុ​ខាងលើ​ក៏​ជ្រុល​ចង្កូត​ឡើងលើ​សួន​ទ្រូងផ្លូវ ហើយ​បាន​បុក​បង្គោល​ភ្លើង​បាក់​រៀប​ដល់​ដី​អស់​១​មួយ​ដើម ។​ខណ​:​ពេលនោះ​ស្របពេល​រថយន្ត​កុងតឺន័រ​មួយគ្រឿង​មិន​ចាំ​ស្លាក​លេខ​បាន​បើក​បញ្ច្រាស់ទិស​គ្នា​បុក​ពី​ចំហៀង​គូទ​រថយន្ត​បង្ក​បណ្ដាល​ឲ្យ​បែក​កញ្ចក់​រង​ការខូចខាត ហើយ​រថយន្ត​កុងតឺន័រ​បាន​បន្ត​ល្បឿន​បើក​គេចខ្លួនបាត់​។​ដោយឡែក​ម្ចាស់​រថយន្ត​RAV4L ដែល​បង្កហេតុ​មិន​បណ្ដាល​ឲ្យ​រងរបួស​នោះទេ ហើយ​ភ្លាមៗ​បាន​បើកទ្វារ​គេចខ្លួនបាត់​ពី​កន្លែងកើតហេតុ​តែម្ដង​។​
     ក្រោយមក​សមត្ថកិច្ច​មូល​ដ្ឋា​ន​និង​ជំនាញ​បាន​ចុះ​ដល់​កន្លែងកើតហេតុ​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅឯ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​គ្នា​តាម​នីតិ​វិ​ធីច្បា​ប់​៕​

adverise with khmeread

មតិយោបល់