adverise with khmeread Wales v slovakia euro 2016 group b

Gareth Bale អត់​ចាប់អារម្មណ៍​ចំពោះ​ការ​បំបែក​កំណត់ត្រា​ថ្លៃ​ខ្លួន​របស់ Pogba

    ​Gareth Bale បាន​ទទូចថា​គាត់ "​គាត់​មិន​ខ្វល់​នោះឡើយ​" អំពី​ការដែល​មិនអាច​ក្លាយខ្លួន​ទៅជា​កីឡាករ​ដែលមាន​តម្លៃ​ខ្លួន​ថ្លៃ​ជាងគេ​យូរ​បំផុត​របស់​ពិភពលោក ហើយ​កំពុង​ផ្តោតអារម្មណ៍​ទៅលើ​ការ​ឈ្នះ​ពាន មិនមែន​តម្លៃ​ខ្លួន​កីឡាករ​នោះឡើយ​។​

​    ​តារាបាល់ទាត់​មានតម្លៃ​ខ្លួន ៨៥​លាន​ផោន​ថ្លៃ​ជាងគេ​របស់​អធិរាជ​ស Real Madrid រូបនេះ ត្រូវបាន​ចុះហត្ថលេខា​ទិញយក​ពី Tottenham Hotspurs កាលពី​ឆ្នាំ​២០១៣ ត្រូវបាន​ទាត់​ចេញពី​កំពូល​តារាង​តារាបាល់ទាត់​ដែលមាន​តម្លៃ​ខ្លួន​ថ្លៃ​ជាងគេ​បំផុត​ក្នុង​ទីផ្សារ​រដូវក្តៅ​រដូវ​កាល​នេះ ដោយ​កិច្ចព្រមព្រៀង​តម្លៃ ៨៩​លាន​ថ្មី​របស់​បិសាច​ក្រហម Manchester United លើ​ខ្សែបម្រើ​កណ្តាល Paul Pogba ។​

​    ​ប៉ុន្តែ​ពេលដែល​គេ​បាន​ចោទសួរ​អំពី​តម្លៃ​ដែល​បានធ្វើឱ្យ​តារាបាល់ទាត់​អន្តរជាតិ​បារាំង​ឈរ​នៅលើ​កំពូល​តារាង​ដែល​ខ្លួន​ធ្លាប់​កាន់កាប់ Bale បាន​តប​វិញ​ថា "​ខ្ញុំ​មិន​ខ្វល់​អ្វី​បន្តិច​សោះឡើយ ខ្ញុំ​មិន​ខ្វល់​សូម្បីតែ​បន្តិច​! ខ្ញុំ​មិនបាន​ចាប់អារម្មណ៍​លើ​តម្លៃ​ខ្លួន​កីឡាករ​ណា​ម្នាក់​នោះឡើយ​”៕

adverise with khmeread

មតិយោបល់