adverise with khmeread Pay luiz

David Luiz ប្រាប់​ពី​មូលហេតុ​ដែល​ខ្លួន​វិល​ត្រឡប់មក​ទ្រនុំ​ចាស់ Chelsea វិញ​

​    ​David Luiz បាន​អះអាងថា គាត់​មានរ​ម្មណ៍​មួយ​ថា​នឹង​អាច​លេង​ឱ្យ​ក្រុម​តោ​ខៀវ Chelsea បន្ទាប់ពី​បាន​វិលត្រឡប់​ដ៏​គួរឱ្យភ្ញាក់ផ្អើល​ដែល​គ្មាន​នរណា​នឹកស្មាន​ដល់​របស់គាត់​មកកាន់​ទឹកដី Stamford Bridge ។​

​    ​តារាបាល់ទាត់​អន្តរជាតិ​ប្រេ​ស៊ី​ល​រូបនេះ​បាន​ចូលរួម​ម្តងទៀត​ជាមួយ​តោ​ខៀវ​ពី Paris Saint-Germain ក្នុងតម្លៃ​ខ្លួន ៣៤​លាន​ផោន​នៅ​ថ្ងៃ​បញ្ចប់​ក្នុង​ទីផ្សា​ដោះដូរ​កីឡាករ ពោលគឺ​ពីរ​ឆ្នាំ​បន្ទាប់ពី​គាត់​ត្រូវបាន​លក់​ដោយ​តោ​ខៀវ​ទៅកាន់​ក្រុម​ម្ចាស់​ជើងឯក​លី​ក​កំពូល League 1 ប្រទេស​បារាំង​។​

​    ​ប៉ុន្តែ​ខ្សែការពារ ដែល​បច្ចុប្បន្ន​មាន​វ័យ ២៩​ឆ្នាំ​រូបនេះ​ហាក់ជា​កីឡាករ​តែមួយគត់​ដែល​មិនមាន​ការភ្ញាក់ផ្អើល​ចំពោះ​ការផ្ទេរ​មួយ​នេះ​។​

​    ​Luiz បាន​បញ្ជាក់ថា "​តើ​ខ្ញុំ​គិតថា​ខ្ញុំ​នឹង​អាច​លេង​នៅទីនេះ​ម្តងទៀត​? នៅក្នុង​ពិភព​បាល់ទាត់​អ្វី​គ្រប់យ៉ាង​សុទ្ធតែ​អាច​កើតឡើង​បាន​។ អ្នក​រាល់គ្នា​ដឹង ខ្ញុំ​មាន​អារម្មណ៍​ស្និទ្ធស្នាល​ជាមួយ​ក្លឹប​នេះ​"​។​

​    ​គាត់​បាន​បន្តទៀតថា "​មនុស្ស​គ្រប់គ្នា​ដឹង​ពី​រឿង​ទាំងនោះ​។ ពិតណាស់​ពេលខ្លះ​ខ្ញុំ​អាច​ស្រមើស្រមៃ​ថា ខ្ញុំ​នឹង​ត្រឡប់​មកកាន់ Chelsea ម្តងទៀត​។ ខ្ញុំ​ពិតជា​រីករាយ​នឹង​នៅទីនេះ​ម្តងទៀត​។ វា​ពិតជា​អស្ចារ្យ​ដែលមាន​ឱកាស​ជា​លើក​ទី​ពីរ​ដើម្បី​លេង​ឱ្យ​ក្លឹប​នេះ​ម្តងទៀត ខ្ញុំ​ស្រឡាញ់​ក្លឹប​នេះ នោះ​ហើយ​ជាហេតុ​ដែល​ខ្ញុំ​នៅទីនេះ​។ តោះ​ព្យាយាម​ដើម្បី​បន្ត​ប្រវត្តិសាស្ត្រ​ល្អៗ​ជាមួយនឹង​ការរីករាយ​ជាច្រើន និង​ព្យាយាម​ទទួល​ភាពជោគជ័យ​ទាំងអស់គ្នា​"៕

adverise with khmeread

មតិយោបល់