adverise with khmeread Conor mcgregor gun main

Conor McGregor ធ្វើ​ឱ្យ​អ្នកគាំទ្រ​មិន​សប្បាយចិត្ត ដោយសារ​បង្ហោះ​រូបភាព​កាន់​កាំភ្លើងយន្ត​

​    ​អ្នកគាំទ្រ​ជាច្រើន​មិន​សប្បាយចិត្ត បន្ទាប់ពី​កីឡាករ​ជើង​ខ្លាំង​វាយ​ដាក់​ទ្រុង Conor​McGregor បង្ហោះ​រូបភាព​របស់ខ្លួន​ឈរ​ជ្រែងជើង​កាន់​កាំភ្លើងយន្ត​ពណ៌​ខ្មៅ​ធ្វើ​មុខមាំ​។ 

​    ​កីឡាករ UFC រូបនេះ​ស្លៀក​ឈុត​រ៉ូ​ប​ពណ៌​ក្រហម ហើយ​ម្រាមដៃ​ត្រៀម​កេះកៃ​កាំភ្លើង​ជាស្រេច និង​សរសេរ​ចំណងជើង​រូបថា “​អ្នកទាំងអស់គ្នា​ត្រូវការ​មនុស្ស​ដូច​ខ្ញុំ​”​។​

​    ​កីឡាករ​អៀរ​ឡង់​រូបនេះ​បាន​បង្ក​ឱ្យ​មាន​ភាពចម្រូងចម្រាស​ជា​បន្តបន្ទាប់​ពេញ​មួយ​អាជីព​របស់លោក ហើយ​រឿងអាស្រូវ​ថ្មី​បំផុ​នេះ​ បានធ្វើ​ឱ្យ​អ្នកគាំទ្រ​របស់លោក​មិន​សប្បាយចិត្ត​។​

​    ​អ្នក​និយម​អ៊ី​ន​ធើ​ណិ​តម្នាក់​និយាយថា “​ហេតុអ្វី​បានជា​បង្ហោះ​រូប​កាន់​កាំភ្លើង​។ កាំភ្លើង​នេះ​បានសម្លាប់​មនុស្ស​ស្លូតត្រង់​រៀងរាល់ថ្ងៃ​ហើយ​អ្នក​កាន់​វា​ហាក់ដូចជា​របស់​ក្មេង​លេង​ទៅវិញ​”​។​

​    ​ចំណែក​អតីត​បវរកញ្ញា​អៀរ​ឡង់ Holly Carpenter ក៏បាន​បង្ហាញ​ការខកចិត្ត​ចំពោះ​រូបភាព​របស់​មិត្ត​រួម​ជាតិ​ខ្លួន​ផងដែរ​។ នាង​សរសេរថា “​ហេតុអ្វី​ក៏​អ្នក​បង្ហោះ​រូប​កាន់​កាំភ្លើង​បែបនេះ​”​។​

​    ​McGregor បាន​សងសឹក​ចំពោះ​បរាជ័យ​របស់ខ្លួន ដោយ​យកឈ្នះ​ពិន្ទុ​ដាច់​លើ​កីឡាករ Nate Diaz នៅក្នុង​កម្មវិធី​ប្រកួត UFC​។​

​    ​កីឡាករ​វ័យ​២៨​ឆ្នាំ​រូបនេះ​មិនទាន់​វិលត្រឡប់​ទៅ​សង្វៀន Octagon វិញ​ទេ រហូតដល់​ឆ្នាំ​២០១៧ ដោយសារ​គ្រូពេទ្យ​ទាមទារឱ្យ​សម្រាក​តាមដាន​សុខភាព​រយៈពេល​៦​ខែ​៕

adverise with khmeread

មតិយោបល់