adverise with khmeread 14169694 1049477398500508 616794661 n

ឃាត់ខ្លួន​២៦​ក្នុងករណី​ជួញដូរ​គ្រឿងញៀន សារភាព ១០​នាក់​

​    ​បាត់ដំបង ៖ តាម​ការណែនាំ​បន្ថែម​របស់​ឧ​ត្ត​ម​សេនីយ៍​ទោ ស ថេត ស្នងការ​នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តបាត់ដំបងក៏ដូចជា​ការដឹកនា​បញ្ជា​របស់លោក នួន សាន ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបាត់ដំបង អ្នកពាក់ព័ន្ធ​ក្នុងករណី គ្រឿងញៀន ដែល​អធិការដ្ឋាន​នគ​របាល
​ស្រុក​ថ្មគោល ធ្វើការ​បង្ក្រាប​កាលពី​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ភូមិ​ពពាលខែ ឃុំ​ជ្រៃ ចំនួន​២៦​នាក់ និង​ម៉ូតូ ចំនួន​១៧​គ្រឿង ត្រូវបាន​ឃាត់ខ្លួនដកហូត​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​។ 

​    ​សូម​ជំរាបជូន​ថា ក្នុង​ប្រតិបត្តិ​ការដែល​ធ្វើឡើង​ដោយ​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក ថ្មគោល​កាលពី​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១៦ នោះ​មាន សម្បុក​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន ចំនួន​០៣​គោលដៅ ត្រូវបាន​បំផ្លាញ ក្នុងនោះ​មុខសញ្ញា​សកម្ម ចំនួន​០៣​នាក់ ត្រូវ​ឃាត់ខ្លួន​រួមទាំងថ្នាំញៀន​ទំងន់ ១០៣.២៩ ក្រាម និង​សម្ភារៈ​មួយចំនួន​ផង​។ ផ្តើមចេញពី​បញ្ហា​ខាងលើ និង​ដើម្បី​មាន​មូលដ្ឋាន​ក្នុងការ​ច្បាម​បង្ក្រាប​មេក្លោង អ្នកពាក់ព័ន្ធ
ចំនួន​២៦​នាក់​ផ្សេងទៀត ត្រូវបាន​ឃាត់ខ្លួន​ស្រាវជ្រាវ​ផងដែរ​។ 

​    ​ជា​លទ្ធផល​ក្រោយ​ធ្វើការ​ស្រាវជ្រាវ​មនុស្ស ចំនួន​១០​នាក់ ត្រូវបាន​ឆ្លើយ​សារភាព ថា​បាន​ប្រព្រឹត្តិ​គ្រឿងញៀន​នៅទីនេះ ហើយ​លទ្ធផលនៃ​ការធ្វើ​តេស្ត​ទឹកនោម​បង្ហាញថា​(​លទ្ធផល​វិជ្ជមាន​)​។ រហូតមកដល់​ពេលនេះ ទាំង​អ្នក​រក្សាទុក ដឹកជញ្ជូន ជួញដូរ និង​អ្នកប្រើប្រាស់ នឹងត្រូវ​បញ្ជូន​រៀបចំសំណុំរឿង​ទៅកាន់​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបាត់ដំបង​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។ ចំពោះ​មេក្លោង​ក្នុងករណីនេះ​សមត្ថកិច្ច​នគរបាល​ស្នើសុំគោលការណ៍​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបាត់ដំបង ដើម្បី​មាន​វិធាន​ការបន្ត​៕​

adverise with khmeread

មតិយោបល់