adverise with khmeread 14164164 286229491758171 775315864 o

សាហាវ​មែន! ឡាន​បុក​ម៉ូតូ បាក់ជើង​ទាំង​២ និង​ដាច់​ដៃ​ម្ខាង​

    ព្រះសីហនុ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៍មួយ​បាន​កើតឡើង​បង្កដោយ​រថយន្ត​មិន​ស្គាល់​ម៉ាក​មាន​ទិសដៅ​ពី​ភ្នំពេញទៅ​ព្រះសីហនុ នៅវេលា​ម៉ោង​១៩ និង៥០​នាទី ថ្ងៃទី​០២ ​ខែកញ្ញា ​ឆ្នាំ​២០១៦ នៅ​ចន្លោះ​គីឡូម៉ែត្រ​១១៥-១១៦ ​ស្ថិតនៅ​ភូមិ​ស្ទឹង​សំរោង ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ។

    ​​លុះដល់​ចំនុច​ខាងលើ​រថយន្ត(​មិន​ស្គាល់​ម៉ាក​)មានទិសដៅកើ​តទៅ​លិច បាន​បុក​ម៉ូតូ​ម៉ាក​សង់​សេ​១២៥​ ពណ៌​ខ្មៅ​ សេរី​ឆ្នាំ​២០១៤ ​ស្លាក​លេខ​ភ្នំពេញ​ 1CF0186 មាន​ទិសដៅ​ប​ញ្ជ្រា​ស់​គ្នា​បើកបរ​ដោយ​ឈ្មោះ កាន ប្រុស អាយុ​២៨​ឆ្នាំ​ មុខរបរ​ជាង​ម៉ូតូ បណ្តាលឱ្យ​រងរបួស​ធ្ងន់​ដាច់​ដៃ​ខាងឆ្វេង​នឹង​បាក់ជើង​ខាងឆ្វេង មាន​ទីលំនៅ​ភូមិ ឃុំ កើតហេតុ​ខាងលើ​ហើយ​រថយន្ត​បាន​បើក​គេច​បាត់។ 

    បច្ចុប្បន្ន​ជនរងគ្រោះ​ ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនទៅ​មន្ទីរពេទ្យ​ចំនែក​ម៉ូតូ​រក្សាទុក​នៅ​អធិការនគរបាល​ស្រុក​កំពង់សីលា៕​

adverise with khmeread

មតិយោបល់