adverise with khmeread 14182626 286239081757212 1786673496 n

ចាប់​ចោរឆក់​កាបូប​លុយ​ម្នា​ក់នៅ​កំពង់ធំ​

    ​កំពង់ធំ ៖ ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​ បាន​ឃាត់​ចោរឆក់​កាបូប​ម្នាក់​កាលពី​ថ្ងៃទី​២​ កញ្ញា​ ២០១៦ ម៉ោង​៣​សៀ​ល ​នៅ​ភូមិ​ឥន្ទ​កុមារ ឃុំ​កំពង់ស្វាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​ នៅ​តូ​បក់​ដូរ​មួយកន្លែង។​

​    ​ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ណាត វាសនា ហៅ​ហើម​ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប្រឡាយ ឃុំ​តាំង​ក្រ​សៅ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ បាន​ចូលទៅ​ផឹកស្រា នៅ​តូប​អ្នកលក់​ម្ចាស់​ឈ្មោះ​ សំ យ៉េន ភេទ​ស្រី អាយុ​៤៦​ឆ្នាំ ស្ថិតនៅ​ភូមិ​ឥន្ទ​កុមារ ឃុំ​កំពង់ស្វាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ បានធ្វើ​សកម្មភាព ឆក់ កាបូប លុយ ពី​ម្ចាស់​តូប រួច​រត់គេចខ្លួន។​

​    ​ភ្លាមៗ​នោះ​ម្ចាស់​ បាន​ស្រែក​ដេញ ប្រផាប់​ប្រ​ភីង ហើយ​ជនសង្ស័យ​ឈ្មោះ ណាត វាសនា ត្រូវបាន​ប្រជាពលរដ្ឋ និង​កម្លាំង​ប្រជា​ការពាររួមទាំង​កម្លាំង​ប៉ុស្តិ៍ចាប់​ឃាត់ខ្លួន​ បានភ្លាមៗ​តែម្តង និង​ចាប់យក​វត្ថុតាង​រួមមាន​, ​កាបូប​ដាក់​លុយ ០១,​ លុយ​រៀល ៣៦៤,៤០០៛
​លុយ​ដុល្លារ ២០ដុល្លារ, ​អត្ត​/​ប័ណ្ណ ០១ សន្លឹក​,​ ទូរស័ព្ទដៃ ០១​គ្រឿង និង​កាត​ទូរស័ព្ទ​មួយចំនួន​។​

​    ​សម្ភារៈ​វត្ថុតាង​ប៉ូលិស​បានប្រគល់​ជូន​ម្ចាស់​វិញ​រួចហើយ ចំពោះ​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កំពង់ស្វាយ និង​ដំណើការ​កសាង​សំណុំរឿង ដើម្បី​បញ្ជូនទៅ​តុលាការ​៕
    

adverise with khmeread

មតិយោបល់