adverise with khmeread 14169687 286245788423208 1457566313 n

លោកយាយ​អាយុ​៧០​ឆ្នាំ​ធ្លាក់​ពីលើ​ដើមឈើ​បណ្ដាលឱ្យ​ស្លាប់​

    កណ្តាល ៖ លោកយាយ​អាយុ​៧០​ឆ្នាំ​ម្នាក់​ធ្លាក់​ពីលើ​ដើមឈើ ​បណ្ដាល​ឱ្យស្លាប់​នៅ​ចំណុច​ភូមិ​ក្រាំង​ឆ្មៃ ​ឃុំ​គោក​ត្រប់ ​ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល​ នៅ​ថ្ងៃទី​០២​ កញ្ញា​ ឆ្នាំ​២០១៦​ វេលា​ម៉ោង​០៩ ​និង​១០​នាទី​ខណៈ​ឡើង​បេះ​ស្លឹក​អម្ពិល។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ យិន សុខ ​ភេទ​ស្រី ​អាយុ​៧០​ឆ្នាំ ​រស់នៅ​ភូមិ​គោក​ព្រីង​ ឃុំ​គោក​ត្រប់​ ស្រុក​កណ្ដាលស្ទឹង ​មុខរបរកសិករ ​(​បេះ​ស្លឹក​អំពិល​លក់​ជាប្រចាំ​)​។​

​    នៅ​ថ្ងៃទី​០២​ កញ្ញា ​ឆ្នាំ​២០១៦​ វេលា​ម៉ោង​០៩​ និង​១០​នាទី មុនពេល​កើតហេតុ​ជនរងគ្រោះ​ និង​ប្ដី​បាន​ទៅ​បេះ​ស្លឹក​អំពិល​នៅ​ភូមិ​កើតហេតុ​ខាងលើ​ជាធម្មតា​។​

    លុះដល់​វេលា​ម៉ោង​កើតហេតុ​ខាងលើ​ជនរងគ្រោះ​បាន​ងងឹតមុខ​របូតដៃ​ធ្លាក់​ពីលើ​ដើម​អំពិល​មាន​កំពស់​ប្រហែល​៥​ម៉ែត្រ​បណ្ដាលឱ្យ​ស្លាប់​តែម្ដង​។​

    ផ្នែក​ជំនាញ​បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​បាន​ពិនិត្យ​ទៅលើ​សព​ឃើញថា​សព​ពិតជា​ស្លាប់​ដោយសារ​ធ្លាក់​ពីលើ​ដើមឈើ​ប្រាកដ​មែន​រួច​បានប្រគល់​សព​ទៅឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕
 

adverise with khmeread

មតិយោបល់