adverise with khmeread Unnamed %281%29

ស្ត្រី​ម្នាក់​ចូល​ម៉ាស្សា​មុខ​បន្លំ​លួច​ទូរស័ព្ទ​ជាប់​ខ្នោះ​

    ភ្នំពេញ ​៖ ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក បាន​សហការជាមួយជនរងគ្រោះ ឃាត់ខ្លួន​ជនសង្ស័យម្នាក់ជាក់ស្តែង ពីបទ​លួច​ទូរ​ស័​ព្ទ ប្រព្រឹត្ត​នៅ​ចំណុច ហាង​អ៊ុតសក់ Fancy salon ដែលមាន​ទីតាំង នៅផ្ទះ​លេខ​២ ផ្លូវ​លេខ​១៣៨ កែង​ផ្លូវ​លេខ២៦១ ក្រុមទី​២៩ ភូមិ​១០ សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌ​ទួលគោក នា​ល្ងាច​នៅ​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០១៦។​

    ប៉ូលិស​និយាយថា​ជនសង្ស័យ​ឈ្មោះ សៀក ស្រី​ស ហៅ ស្រី ស ភេទ​ស្រី អាយុ៣៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរពុំពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ក្រោយ​សាលា​សាមគ្គី សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក។​

    ជនរងគ្រោះ​ឈ្មោះ ជុន សុ​ផា​រី ភេទ​ស្រី អាយុ២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរអ៊ុតសក់ ស្នាក់​នៅផ្ទះ លេខ​១៥៧​អឺ​២ ផ្លូវ​លេខ​៩០០ សង្កាត់​ទួលសង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ។ វត្ថុតាង​ដែល​បាន​ចាប់យក ទូរ​ស័​ព្ទ​មួយគ្រឿង​ម៉ាក iPhone 6s ពណ៌​មាស (បានប្រគល់​ឱ្យ ជនរងគ្រោះ​វិញ)។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ២០១៦ វេលា​ម៉ោង​ប្រហែល ២​រសៀល ជនសង្ស័យ​បាន​ចូលមក​លាបថ្នាំ​សក់ ផាត់មុខ ស្ទី​ម ខ្លួន និង​ធ្វើ​ក្រចក រហូតដល់​ម៉ោង​ប្រហែល៤ ​និ​៣០នាទីរសៀល​ជនសង្ស័យ​ធ្វើជា​ដើរចូល​បន្ទប់ទឹក ហើយ​បានធ្វើ​សកម្មភាព​លួច​
​ទូរ​ស័​ព្ទដែល​ជនរងគ្រោះ ដាក់​នៅលើ​តុ​គិតលុយ​។​

    ពេល​បាត់​ទូរ​ស័​ព្ទ ជន​រងគ្រោះ​បាន​ឆោឡោ ហើយក៏​ឃាត់ខ្លួន​ជនសង្ស័យ និង​វត្ថុតាង រួច​ប្រគល់ឱ្យ​យ​សមត្ថកិច្ច នគរបាល​ប៉ុស្តិ៍​ទឹកល្អក់​ទី​២ ដើម្បី​ចាត់ការ​តាមផ្លូវច្បាប់។​

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​ជា​បណ្តោះ អាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌទួលគោក ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ តុលាការ ចាត់ការ​តាមផ្លូវ​ច្បាប់៕

adverise with khmeread

មតិយោបល់