adverise with khmeread Unnamed

ឃាត់​មនុស្ស​៧​នាក់​ពាក់ព័ន្ធ​អំពើ​ប៉ុនប៉ង​លួច និង​ក្លែង​ឯកសារ​សាធារណៈ​

    ក្រចេះ ៖ កម្លាំង​ប៉ូលិស​ជំនាញ​អធិការដ្ឋាន​ស្រុក​ឆ្លូង​សហការ​ជាមួយ​ប៉ុស្តិ៍​ឆ្លូង បានធ្វើ​ការត្រួតពិនិត្យ​រដ្ឋបាល​នៅ​ចំណុច​ភូមិ​កោះ​កណ្តុរ ឃុំ​ឆ្លូង ស្រុក​ឆ្លូង និង​បានឃាត់​ខ្លួន​ជនសង្ស័យ​ ចំនួន០៧នាក់ នៅ​ថ្ងៃទី០២ ​កញ្ញា ​២០១៦ វេលា​ម៉ោង១១ ​និង៣០នាទី​ពាក់ព័ន្ធ​អំពើ​ប៉ុនប៉ង​លួច និង​ក្លែង​ឯកសារ​សាធារណៈ។​

    ប៉ូលិស​និយាយថា ជនសង្ស័យទី១.ឈ្មោះ ចាន់ រ៉ា ភេទ​ប្រុស អាយុ២២ឆ្នាំ ជាតិខ្មែរ ទីលំនៅភូមិ​កន្ទួត ឃុំ​ដា ស្រុក​ចិត្រ​បុរី​, ទី២.ឈ្មោះ អេ​ល ក្រី​ម៉ះ ភេទ​ស្រី អាយុ54​ឆ្នាំ ជាតិ​ចាម ទីលំនៅភូមិ​ស្វាយ​ឃ្លាំង ឃុំ​ស្វាយ​ឃ្លាំង ស្រុក​ក្រូចឆ្មា​, ទី៣.​ឈ្មោះ លាង ច្រឹប ភេទ​ស្រី អាយុ៤០​ឆ្នាំ ជាតិខ្មែរ ទីលំនៅ សង្កាត់​អូ​ឬ​ស្សី ក្រុង​ក្រចេះ​, ទី៤.ឈ្មោះ គា​ម ខ្លា ភេទ​ប្រុស អាយុ៤៤​ឆ្នាំ ជាតិខ្មែរទីលំនៅ ភូមិ​សេរីភាព ឃុំ​ដា ស្រុក​ចិត្រ​បុរី​, ទី៥.​ឈ្មោះ អេ​ល អា​លី ភេទ​ប្រុស  អាយុ៥២​ឆ្នាំ ជាតិ​ចាម ទីលំនៅភូមិ​ស្វាយ​ឃ្លាំង ឃុំ​ស្វាយ​ឃ្លាំង​ក្រូចឆ្មា​, ទី៦.​ឈ្មោះ លី​យ៉ាន ភេទ​ប្រុស អាយុ៣៥​ឆ្នាំ ជាតិ​ព្នង ទីលំនៅភូមិ​មេ​ម៉ុម ឃុំរ​យ៉ ស្រុក​កោះ​ញែក​ ខេត្ត​មណ្ឌល​គី​រី​ និង​ទី៧.ឈ្មោះ ឆន ដា​និ​ត ភេទ​ប្រុស អាយុ២២​ឆ្នាំ ជាតិខ្មែរ ទីលំនៅ​សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ​។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​ទាំង​៧​នាក់​នេះ​ពាក់ព័ន្ធ​នឹង​អំពើ​ប៉ុនប៉ង​លួច និង​ក្លែង​ឯកសារ​សាធារណៈ និងដកហូត​បាន​វត្ថុតាង​រួមមាន រថយន្ត​កាមរី សេរី​ឆ្នាំ១៩៩៥ ព​ណ៌ស្លែ ស្លាកលេខ កំពង់ចាម 2A-1411 ចំនួន០១គ្រឿង, ​ម៉ូតូ​ចំនួន០៤គ្រឿង, ឯកសារ​ក្លែង​ចំនួន១១សន្លឹក។​

    បច្ចុប្បន្ន​ជនសង្ស័យ​រួមទាំង​វត្ថុតាង​កំពុង​ឃាត់ខ្លួន និង​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ឆ្លូង ដើម្បី​កសាង​សុំ​ណុំ​រឿង​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់