Untitled 1

បើ​កុំ​តែ​បាន​ប៉ូលិស​ចូលនិវត្តន៍​ឃើញ​ទាន់ កុំ​អី​ទារក​តូច​នេះ​ស្លាប់​ក្នុង​ឡាន​ក្រោម​កម្តៅ​ជិត ៥០ អង្សា​បាត់ទៅហើយ​

    ​ពលបាលត្រី​ចូលនិវត្តន៍​ម្នាក់​បាន​ប្រើ​ញញួរ​ដើម្បី​ជួយសង្គ្រោះ​ទារក​ម្នាក់ ដែល​ជាប់​ខាងក្នុង​រថយន្ត​ក្ដៅ​ចាក់សោ​ជាប់​មួយគ្រឿង​នៅ​ខាងក្រៅ​ហាង​មួយ​នៅ​រដ្ឋ New Jersey ក្នុង​សប្ដាហ៍​នេះ​។​

​    ​ប៉ូលិស​និយាយថា លោក Steve Eckel វ័យ ៥៣ ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ Sarah Mazzone កាលពី​ថ្ងៃ​អង្គារ​បានឃើញ​ទារក​ស្រី​អាយុ ៤ ឆ្នាំ​ម្នាក់​កំពុង​យំ និង​បែកញើស​យ៉ាងខ្លាំង​នៅ​ខាងក្នុង​រថយន្ត​ក្នុង​ទីក្រុង Howell ។​

​    ​សី​តុ​ណ្ហា​ភាព​ខាងក្នុង​រថយន្ត​នោះ​ប្រហែល ៤៩ អង្សា ដោយ​ធ្វើឱ្យ​ខាងក្នុង​រថយន្ត​មាន​សភាព​ក្ដៅ​ជាខ្លាំង​។ ភ្លាមៗ​លោក Eckel បាន​បំបែក​កញ្ចក់​ចំហៀង​អង្គុយ​ខាងស្ដាំ​ដោយ​ប្រើ​ញញួរ ដែលមាន​ក្នុង​រថយន្ត​របស់គាត់ ហើយ​លោក Sarah Mazzone បាន​បី​ក្មេង​នោះ​ចេញមក​ក្នុង​ហាង​ដែលមាន​ខ្យល់​ម៉ាស៊ីនត្រជាក់​។​

​    ​ម្ដាយ​របស់​ក្មេង​បាន​ឈរ​ពីមុន​រថយន្ត​ក្នុងស្ថានភាព​ភ័យខ្លាច ហើយ​ប៉ូលិស​បាន​សន្ម​ត់​ថា​ក្មេង​នោះ​ប្រហែល​នៅក្នុង​រថយន្ត​អស់ ៤០ នាទី​។​

​    ​ក្រោយ​កើតហេតុ ប៉ូលិស​បាន​ចោទ​ម្តាយ​ឈ្មោះ Karen Gruen វ័យ ៣៣ ឆ្នាំ មកពី Lakewood ជាមួយ​ពីបទ​បង្ក​គ្រោះថ្នាក់​ដល់​កូន​ដោយ​ធ្វេសប្រហែស​៕

ប្រភព៖ Daily Mail

មតិយោបល់