adverise with khmeread P0354cc1

គ្រោះថ្នាក់​លាក់​មុខ ដែល​អ្នក​មិន​បានដឹង​ពេល​អង្គុយ​គង​ទាក់​ខ្លា ចំពោះ​ស្ត្រី​

    ​មនុស្ស​ជាច្រើន​ក្នុង​ពិភពលោក​កំពុង​អង្គុយ​លើ​កៅអី​គង​ទាក់​ខ្លា អ្នកខ្លះ​គង​ទាក់​ខ្លា​ព្រោះ​វា​ជា​ទម្លាប់​របស់​ពួកគេ ហើយ​ខ្លះទៀត​គង​ទាក់​ខ្លា​ព្រោះ​មាន​អារម្មណ៍​មិន​ស្រួល​ពេល​អង្គុយ​។ ប៉ុន្ដែ​ការសិក្សា​ថ្មី​នេះ​បាន​រកឃើញថា ការ​អង្គុយ​គង​ទាក់​ខ្លា​គឺ​បង្ក​គ្រោះថ្នាក់ ជាពិសេស​សម្រាប់​ស្ត្រី​។​

​    ​យោងតាម​ការ​ស្ទាបស្ទង់ ស្ត្រី​ដែល​អង្គុយ​គង​ទាក់​ខ្លា​ជាប្រចាំ​អាច​ខ្វិន​ជើង ដោយសារ​ស្រពន់ជើង​និង​ស្ពឹក​ចុងជើង​។​

​    ​ក្រៅពីនេះ​ការ​អង្គុយ​គង​ទាក់​ខ្លា​អាច​បណ្ដាលឱ្យ​ឈឺចាប់​ក និង​ខ្នង ហើយ​យើង​មិនដឹង​ពី​គ្រោះថ្នាក​របស់​វា​ឡើយ​។ ពី​ឥឡូវនេះ​អ្នក​ត្រូវ​ប្រុងប្រយ័ត្ន ជាពិសេស​ស្ត្រី​។​

​    ​ខាងក្រោម​នេះ​គឺជា​ហានិភ័យ​អង្គុយ​គង​ទាក់​ខ្លា​៖
​    ​- ឡើង​សម្ពាធ​ឈាម​
​    ​- ហានិភ័យ​នៃ​ការស្ទះ​សរសៃឈាម​វ៉ែន​
​    ​- ប៉ោង​សរសៃ​ជើង​
​    ​- ធ្វើឱ្យ​រីក​កំភួនជើង​ម្ខាង ដែល​មើលទៅ​មួយ​ធំ​មួយ​តូច មិនល្អ​សម្រាប់​ស្ត្រី​ឡើយ​៕

adverise with khmeread
ប្រភព៖ BBC

អ្នកនឹងចូលចិត្ត

មតិយោបល់