adverise with khmeread 0

របៀប​លាង​ដី​ចេញពី​ក្នុង​ងាវ​ប្រើពេល ១៥ នាទី​

    ​ងាវ​បាន​ក្លាយជា​អាហារ​ពេញនិយម​មួយ​ក្នុងចំណោម​ប្រជាជន​ខ្មែរ​បច្ចុប្បន្ន​។ ក្រៅពី​មានតម្លៃ​ថ្លៃ នៅមាន​បញ្ហា​ចោទ​មួយទៀត​សម្រាប់​អ្នកទទួល​ទាន​ងាវ នោះ​គឺ​ដី​នៅក្នុង​ងាវ​។ 

​    ​ថ្ងៃនេះ​យើង​នឹង​បង្ហាញ​លោកអ្នក​អំពី​របៀប​លាង​សម្អាត​ដី​ចេញពី​ក្នុង​ងាវ​ដោយ​ប្រើពេល​ត្រឹម ១៥ នាទី​ប៉ុណ្ណោះ​។ 

​    ​* ករណី​ងាវ ១ គីឡូក្រាម​ប៉ុណ្ណោះ​៖
​    ​១. ចាក់ទឹក ៣ កែវ និង​អំបិល ១/៤ នៃ​កែវ​ចូល រួច​កូរ​ឱ្យ​សព្វ​។​
​    ​២. ចាក់​ងាវ​ចូល​។ ដោយសារ​អំបិល​ត្រូវ​ធាតុ​ជាមួយ​ងាវ ដូច្នេះ​វា​នឹង​ជួយ​ងាវ​ឱ្យ​សម្រប​ខ្លួន​យ៉ាង​ល្អ​នៅក្នុង​ទឹកអំបិល និង​ហាមាត់​បញ្ចេញ​ដី​និង​ក្អែល​ពី​សំបក​របស់​វា​។ 
​    ​៣. ១៥ នាទី​ក្រោយ កញ្ជ្រោក​ងាវ ហើយ​ស្រង់​ចេញ​។​
​    ​៤. រួច​យក​វា​ទៅ​កញ្ជ្រោក​ក្នុង​ទឹកស្អាត​មួយតង់ ឬ ពីរតង់​ទៀត​ជាការ​ស្រេច​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់