adverise with khmeread Untitled 1

អ្នកជំនាញ​លើកឡើង​ពី​មូលហេតុ ៣ ដែល​ធ្វើឱ្យ​ថ្ម Galaxy Note 7 ផ្ទុះ​ឆេះ​

    ​ការផ្ទុះ​ថ្ម​របស់​ទូរស័ព្ទ Galaxy Note 7 បានធ្វើឱ្យ​ក្រុមហ៊ុន Samsung ត្រូវ​បង្ខំចិត្ត​ពន្យារ​ការនាំចេញ​របស់​ខ្លួន និង​បានប្រកាស​ប្រមូល​ទូរស័ព្ទ​មកវិញ​ទាំងអស់​។​

​    ​ឧបករណ៍​បច្ចេកវិជ្ជា​ថ្លៃៗ​ត្រូវ​ផលិតឡើង​ក្នុង​កម្រិតស្ដង់ដារ​ខ្ពស់បំផុត​។ គ្មាន​របស់​ណាមួយ​ល្អឥតខ្ចោះ​ឡើយ​នោះ​។ គណៈកម្មាការ​សុវត្ថិភាព​ផលិតផល​ប្រើប្រាស់​សហរដ្ឋអាមេរិក​បានចេញ​បញ្ជី​ថ្ម​ទូរស័ព្ទ Lithium-ion ចំនួន ៤៣ ប្រភេទ ដែល​ត្រូវបាន​ហៅ​ត្រឡប់មក​ឃ្លាំង​វិញ​តាំងពី​ឆ្នាំ ២០០២ ហើយ​ថ្ម​នេះ​ក៏​ប្រើ​លើ​ទូរស័ព្ទ Galaxy Note 7 ដែរ​។​

​    ​ខណៈដែល​ការផ្ទុះ​ថ្ម​នេះ​កើតឡើង​ដ៏​កម្រ ប៉ុន្តែ​វា​បាន​នាំឱ្យមាន​ជា​សំណួរ​ថា អ្វី​ទៅ​ដែល​បណ្ដាលឱ្យ​ថ្ម Lithium-ion ផ្ទុះ​? ចម្លើយ​គឺ​ធម្មតា​។ ការផ្ទុះ​កើតឡើង​ដោយសារ​ការឡើង​កម្តៅ​ខ្លាំង ដែល​គេ​ប្រើពាក្យ​បច្ចេកទេស​ថា Thermal Runaway"​។ តាម​និយមន័យ ថ្ម​ទូរស័ព្ទ​មាន​សភាព​ក្តៅ​ខ្លាំងពេក​រហូតដល់​ថ្នាក់​ឆាបឆេះ​។​

​    ​យោងតាម​អ្នកជំនាញ​ខាង​ថ្ម​ទូរស័ព្ទ​បានឱ្យដឹងថា មូល​ហេតុដែល​បណ្ដាលឱ្យ​ផ្ទុះ​ថ្ម​ទូរស័ព្ទ​អាច​បណ្តាលមកពី​កត្តា ៣ យ៉ាង​ធំៗ​នេះ​៖
​    ​- កំហុស​ការផលិត នៅពេល​សមាសភាគ​រប​ស់ទូរ​ស័ព្ទ​ផ្គុំ​ចូលគ្នា​មិនបាន​ត្រឹមត្រូវ​។​
​    ​- បញ្ហា​មេកា​និក ដែល​បណ្តាលមកពី​ការធ្វើឱ្យ​ជ្រុះ​ធ្លាក់​ទូរស័ព្ទ និង​ធ្វើឱ្យ​ខ្ទាត​ថ្ម​ចេញពី​ទូរស័ព្ទ​។​
​    ​- ដោយសារ​ថ្ម​ទូរស័ព្ទ​មាន​សៀគ្វី​ខ្លី​នៅ​ខាង​ក្នុងនោះ​។​

​    ​ហើយ​ប្រសិន​ទាំងនេះ​កើតឡើង​នៅលើ​ថ្ម​របស់​អ្នក ហើយ​មិន​ព្រម​ត្រជាក់​ក្នុង​រយៈពេល​ណាមួយ វា​អាច​នាំឱ្យ​មានឱកាស​ច្រើន​ផ្ទុះ​ទូរស័ព្ទ​បាន​៕

 

adverise with khmeread

មតិយោបល់