adverise with khmeread 1

៤ ប្រយោគ​របស់​អតីត​តារា​សិច Sunny Leone ធ្វើឱ្យ​មនុស្ស​ដែល​ស្អប់ខ្ពើម​នាង​ប្រែ​មក​ចូលចិត្ត​និង​គោរព​នាង​វិញ​

    ​នាង Sunny Leone បាន​ផ្លាស់ប្តូរ​ពី​តារាភាពយន្ត​សិច​មកជា​តារាភាពយន្ត​បូលីវូដ​ដ៏​ជោគជ័យ​មួយរូប ដោយ​ឆ្លងកាត់​ការ​ស្អប់ខ្ពើម​ជាច្រើន ប៉ុន្តែ​សម្តី​របស់​នាង ៤ ប្រយោគ​បានសម្លាប់​អស់​រាល់​ការ​ស្អប់ខ្ពើម និង​ទទួលបាន​មកវិញ​តែ​ក្តី​ស្រឡាញ់ និង​ការស្វាគមន៍​រាក់ទាក់​ពី​មនុស្ស​គ្រប់រូប​។ 

​    ​នាង​មាន​ភាពក្លាហាន​ណាស់​ដើម្បី​បង្ហាញ​ធាតុពិត​របស់​នាង​ទៅកាន់​ពិភពលោក ដែល​ផ្ទុយ​ពីអ្វី​ដែល​មនុស្ស​ទូទៅ​តែង​យល់ឃើញ​អំពី​នាង កាល​នាង​នៅ​ជាតា​រា​សិច​នោះ​។ 

​    ​ខាងក្រោម​នេះ​ជាស​ម្តី ៤ ប្រយោគ​ដែល​ធ្វើឱ្យ​នាង​ប្រែក្លាយ​មនុស្ស​ដែល​ស្អប់​នាង​មកជា​ស្រឡាញ់​និង​គោរព​នាង​វិញ​។ 

​    ​១. "​កុំ​ស្មានថា​ខ្ញុំ​អាច​កែប្រែ​អតីតកាល​បាន​។ អតីតកាល​គឺជា​អតីតកាល​។ ខ្ញុំ​មិនអាច​លុប​អ៊ី​ន​ធឺ​ណេ​ត​បានទេ​។ ខ្ញុំ​មិនអាច​លុបចោល​អ្វីៗ​ដែល​ខ្ញុំ​បានធ្វើ​ទេ​។ ហើយ​ខ្ញុំ​ក៏​មិន​ខ្មាស់អៀន​ចំពោះ​អ្វីដែល​ខ្ញុំ​បានធ្វើ​នោះដែរ​។ អតីតកាល​របស់ខ្ញុំ​បានធ្វើឱ្យ​ខ្ញុំ​ឈរ​នៅ​កន្លែង​ដែល​ខ្ញុំ​កំពុង​ឈរ​សព្វថ្ងៃ​។ ខ្ញុំ​រីករាយ​នឹង​អតីតកាល​របស់ខ្ញុំ​។ ខ្ញុំ​មាន​មោទនភាព​ចំពោះ​អតីតកាល​របស់ខ្ញុំ​ណាស់​"​។​

​    ​២. "​បើ​ខ្ញុំ​គិតតែ​ពី​ខ្វល់​នូវ​អ្វីដែល​មនុស្ស​គិត​អំពីខ្ញុំ ម្ល៉េះ​ប្រហែលជា​ខ្ញុំ​មិនបាន​ឈរ​នៅទីនេះ​ទេ​ឥឡូវនេះ​"​។ 

​    ​៣. "​អ្នក​ដែល​ស្អប់ខ្ពើម​ខ្ញុំ​មិន​ហ៊ាន​មក​បៀក​ខ្ញុំ​ទេ ហេតុនេះ​គ្មាន​រឿង​អ្វីដែល​អាច​បញ្ឈប់​ខ្ញុំ​ពី​ការប្រឹងប្រែង​ឆ្ពោះទៅរក​កន្លែង​ដែល​ខ្ញុំ​ចង់ទៅ​ទេ​"​។​

​    ​៤. "​ស្តាយ​មែនទែន​នៅពេល​អ្នកមានអំណាច​ចំណាយពេល​និង​ថាមពល​ខ្ជះខ្ជាយ​មក​គិត​រឿង​របស់ខ្ញុំ ជាជាង​ទៅ​ជួយ​ប្រជាជន​ដែល​ក្រខ្សត់​"​។ (​នាង​និយាយ​សំដៅលើ​មេដឹកនាំ​បក្ស CPI របស់​ឥណ្ឌា​)៕

adverise with khmeread
ប្រភព៖ Lifehack

អ្នកនឹងចូលចិត្ត

មតិយោបល់