adverise with khmeread 1

ពិតជា​គួរឱ្យភ្ញាក់ផ្អើល​! មិត្ត​ប្រុស​ស្ទុះ​គាស់​ផ្នូរ​មិត្តស្រី​មួយ​រំពេច ពេលឮ​សម្រែក​ចេញពី​ក្នុង​ក្តារ​មឈូស​

    ​នាង Neysi Perez ត្រូវបាន​បញ្ជាក់ថា បាន​ស្លាប់​ដោយសារ​គាំងបេះដូង​នៅពេល​នាង​បានឮ​ស្នូរ​កាំភ្លើង​នៅក្បែរ​ផ្ទះ​របស់​នាង​នៅ​ស្រុកកំណើត La Entrada ភាគ​ខាងលិច​ប្រទេស​ហុង​ឌូ​រ៉ា​ស​។ នៅពេលនោះ នារី​វ័យ ១៦ ឆ្នាំ​រូបនេះ​មាន​ផ្ទៃពោះ​ផង​។ នេះ​បើតាម​វេ​ប​សាយ DailyStar ចេញផ្សាយ​កាលពី​ថ្ងៃទី ២ កញ្ញា​។​

​    ​ប៉ុន្តែ​មិត្ត​ប្រុស​របស់​នាង​គឺ Rudy David Gonzales ជាមួយ​អ្នក​បញ្ចុះសព​លោក Jesus Villanueva បាន​អះអាងថា បានឮ​សំឡេង​ចេញពី​ផ្នូរ​របស់​នាង​។​

​    ​លោក Villanueva បាន​ប្រាប់​ទូរទស្សន៍ Primer Impacto "​ខ្ញុំ​ឮ​សំឡេង​ស្រែក ប៉ុន្តែ​ខ្ញុំ​មិន​ប្រាកដថា សំឡេង​នោះ​ចេញពី​ផ្នូរ​ឬក៏​កន្លែង​ផ្សេង​នោះទេ​"​។ នៅពេលនោះ​អ្នក​ទាំងពីរ​បានរៀបចំ​ញញួរ​ដើម្បី​បំបែក​ផ្នូរ​បេតុង​។​

​    ​ជាមួយ​ក្តីសង្ឃឹម​ថ្មី​មួយ​ថា មនុស្ស​ជាទី​ស្រឡាញ់​របស់ខ្លួន​នៅរស់ មិត្តភក្តិ និង​គ្រួសារ​របស់​នាង​បាន​បើក​គម្រប​មឈូស​មុននឹង​ធ្វើការ​ម៉ាស្សា​ចាប់​សរសៃ​សរ​សូង​ឱ្យ​នាង​ក្នុង​គោលបំណង​សង្គ្រោះ​នាង​។​

​    ​បន្ទាប់មក​ពួកគេ​ក៏​ប្រញាប់ប្រញាល់​ដឹក​នាង​ទៅ​មន្ទីរពេទ្យ ប៉ុន្តែ​គ្រូពេទ្យ​មិនអាច​ជួយ​នាង​បានឡើយ និង​បាន​បញ្ជាក់ថា នាង​បាន​ស្លាប់​ហើយ​។​

​    ​ស្របពេល​ក្រុមគ្រូពេទ្យ​បាន​លើកឡើងថា សំឡេង​ស្រែក​នោះ​អាច​ជាការ​ស្រមើល​ស្រមៃ​របស់​មិត្ត​ប្រុស​នាង និង​ថា​មានរឿង​មួយចំនួន​ដែល​មិនអាច​ពន្យល់​បានទេ​។​

​    ​ដៃ​របស់​នាង Neysi Perez Neysi មាន​ស្នាម​ដាច់ ហើយ​កញ្ចក់​មឈូស​រប​ស់​នាង​មាន​ស្នាម​ប្រេះ ជាហេតុ​នាំឱ្យ​អ្នក​កាន់ទុក្ខ​ជឿថា​នាង​នៅរស់​និង​ប៉ុនប៉ង​វាយ​បំបែក​មឈូស​ទាំង​ត្រដរ​។​

​    ​យ៉ាងណាក្តី ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​តំបន់​បាន​លើកឡើងថា នាង​ប្រហែល​គ្រាន់តែ​ភ្លឹក​ពី​ជំងឺ​គាំងបេះដូង​ប៉ុណ្ណោះ​។​

​    ​ទីបំផុត សាកសព​របស់​នាង​ត្រូវបាន​បញ្ចុះ​ជាមួយ​ផ្នូរ​ដើម​របស់​នាង​វិញ​៕

ប្រភព៖ Daily Star

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់