adverise with khmeread Z1 7 696x398

លើស​អ័រម៉ូន Estrogen អាច​បណ្តាលឱ្យ​ស្ត្រី​កើត​ជំងឺមហារីក​យ៉ាង​ងាយ​! ទាំងនេះ​ជា​រោគសញ្ញា​លើស​អ័រម៉ូន​នេះ​

    ​អ័រម៉ូន Estrogen គឺជា​អ័រម៉ូន​ភេទ​ដ៏​សំខាន់​ដែលមាន​ក្នុង​ខ្លួន​ស្ត្រី ហើយ​វា​ដើរតួនាទី​ជា​អ្នកគ្រប់គ្រង​ការ​មក​វដ្ត​រដូវ ការលូតលាស់ សក់ ដើមទ្រូង រោម​ឯកជន​។​ល​។ អ័រម៉ូន​នេះ​ក៏​ដើរតួនាទី​ធ្វើជា​អ្នកគ្រប់គ្រង​កម្រិត​ជាតិ​កូ​ឡេ​ស្តេ​រ៉ុល ជះឥទ្ធិពល​លើ​ខួរក្បាល និង​ការពារ​ឆ្អឹង​ផងដែរ​។​

​    ​អ័រម៉ូន​នេះ​ជួយ​ឱ្យ​រាងកាយ​ស្ត្រី​បំពេញ​មុខងារ​បាន​ធម្មតា ប៉ុន្ដែ​ស្ត្រី​ខ្លះ​មិនបាន​ដឹងថា ការ​លើស​អ័រម៉ូន​នេះ​អាច​បង្ក​ហានិភ័យ​ជំងឺមហារីក​ទេ​។​

​    ​ខាងក្រោម​នេះ​គឺជា​រោគសញ្ញា​លើស​អ័រម៉ូន Estrogen៖
​    ​- មក​រដូវ​មិន​ទៀងទាត់​
​    ​- ធ្លាក់​ចំណង់​ផ្លូវភេទ​
​    ​- ប្រែប្រួល​អារម្មណ៍​
​    ​- ឈឺក្បាល​
​    ​- ជ្រុះ​សក់​
​    ​- ត្រជាក់​ដៃជើង​
​    ​- ការរំលាយ​អាហារ​មាន​សភាព​យឺត​
​    ​- មាន​បញ្ហា​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​
​    ​- ការ​មក​រដូវ​មុន​កំណត់​
​    ​- អស់កម្លាំង​ល្ហិតល្ហៃ​
​    ​- ពិបាក​គេង​លក់​៕

adverise with khmeread
ប្រភព៖ healthybodyandtips

អ្នកនឹងចូលចិត្ត

មតិយោបល់