adverise with khmeread 1

មានតែ​នៅ​សិង្ហ​បុរី​! ពេល​ជិះ​រថយន្ត​ចេញពី​សិង្ហ​បុរី​ត្រូវតែ​បាញ់ថ្នាំ​មូស​សិន​

    ​នាយកដ្ឋាន​សុខភាព Johor នឹង​ចាត់វិធានការ​នានា​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​ជំងឺ Zika ដោយ​តម្រូវឱ្យ​យានយន្ត​ទាំងអស់​ដែល​ចាកចេញ និង​ចូល​ប្រទេស​សឹង្ហ​បុរី​ត្រូវ​បាញ់ថ្នាំ​មូស​ជាដាច់ខាត​។​

​    ​ប្រធាន​គណៈកម្មាការ​សុខ​ភាព និង​បរិស្ថាន​រដ្ឋ លោក Ayub Rahmat បាន​និយាយថា "​យានយន្ត​ដែល​យើង​នឹង​កំណត់ឱ្យ​បាញ់ថ្នាំ​មូស​រួមមាន កុងតឺន័រ រថយន្តក្រុង​សាធារណៈ រថយន្តក្រុង​សាលា រថយន្ត​ឯកជន និង​រថភ្លើង​។ ធ្វើបែបនេះ​គឺ​ដើម្បី​ធានាថា គ្មាន​មូស​ឆ្លង​មេរោគ Zika នាំចូល​ប្រទេស​តាមរយៈ​មធ្យោបាយ​យានយន្ត​"​។​

​    ​គាត់​បាន​និយាយថា ការងារ​សម្អាត​នេះ​នឹងមាន​ការចូលរួម​ពី​សំណាក់​បណ្តា​ទីភ្នាក់ងារ​រដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល ឬក៏​អង្គការ​ពាក់កណ្តាល​រដ្ឋា​ភិ​បាល នាយកដ្ឋាន​ពន្លត់អគ្គីភ័យ និង​ជួយសង្គ្រោះ នាយកដ្ឋាន​ការពារ​ជន​ស៊ីវិល​។​ល​៕

​ប្រភព​៖ channelnewsasia

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់