adverise with khmeread 1 copy

លោក Luxemburgo៖ Cristiano Ronaldo ត្រូវតែ​ដឹងថា​នរណា​ជា​មេ​

លោក Vanderlei Luxemburgo ដែល​បាន​ដឹកនាំ​លោក Zinédine Zidane កាលពី​អំឡុង​លោក​ជា​គ្រូបង្វឹក​ក្រុម Real Madrid កាលពី​ខែធ្នូ ឆ្នាំ ២០០៤ រហូតដល់​ខែធ្នូ ឆ្នាំ ២០០៥ បាន​បញ្ជាក់ថា គ្រូបង្វឹក​សញ្ជាតិ​បារាំង​លោក Zidane កំពុង​ដើរ​លើ​វិថី​ជោគជ័យ​នៅ​ទឹកដី Bernabéu ដែល​កំពុង​ក្តៅគគុក ហើយ​វា​នឹង​អាស្រ័យ​លើ​កីឡាករ Cristiano Ronaldo ដែល​គួរតែ​ដឹងថា នរណា​ជា​មេ និង​មិនគួរ​ធ្វើឱ្យ​លោក Zidane អាក់អន់ចិត្ត​ឡើយ​។​

​លោក Luxemburgo បច្ចុប្បន្នកំពុង​ដឹកនាំ​ក្រុម Tianjin Quanjian របស់​ប្រទេស​ចិន បាន​និយាយថា "​បញ្ហា​ក្នុង​បន្ទប់​ផ្លាស់​សម្លៀកបំពាក់​ត្រូវបាន​ផ្សព្វផ្សាយ​ទៅ​សាធារណៈ​។ Zidane ធ្លាប់ជា​អ្នកដឹកនាំ​ម្នាក់​នៅពេល​គាត់​នៅ​ជា​កីឡាករ អញ្ចឹង​ហើយ Cristiano Ronaldo ត្រូវតែ​យល់ថា នៅ​ក្រុម Real Madrid នឹងមាន​មនុស្ស​ម្នាក់​ជាមួយនឹង​ភាព​ដឹកនាំ និង​ចំណេះដឹង​ផ្នែក​បាល់ទាត់​ដ៏​អស្ចារ្យ​នៅ​ទីនោះ​។ ក្នុង​បន្ទប់​ផ្លាស់​សម្លៀកបំពាក់ នៅពេល​វា​ជា​របស់​កីឡាករ គឺ​វា​អាស្រ័យទៅលើ​ចំណុច​ជាក់លាក់​មួយ​ប៉ុណ្ណោះ ប៉ុន្តែ​បន្ទាប់​មកវា​ជា​របស់​គ្រូបង្វឹក​ដដែល​។ ប្រសិនបើ Ronaldo គិតថា គាត់​ជា​គ្រូបង្វឹក វា​ច្បាស់​ជា​លំបាក​ហើយ​"៕

adverise with khmeread

មតិយោបល់